ភ្នំពេញ ៖ រឿងដដែលជាដដែរ ធ្លាប់កើតមានក្នុងសង្គមជាបន្តបន្ទាប់ ប៉ុន្តែអ្នកលង់ខ្លួនក៏មានការរងគ្រោះ ខាតបង់ថវិកា ជារឿយៗ ។ ក្នុងបណ្តាញសង្គមថ្ងៃនេះ ! បានបង្ហោះថា , នាយករងសាលាគថ្លង់ និងពិការភ្នែក បង់លុយជាងពីរម៉ឺនដុល្លារ ជូនមន្ត្រីយោធាពាក់ស័ក្តិ៥ ដើម្បីបានសាច់ញាតិចូលធ្វើទាហាន។ រឿងនេះកើតឡើងចុងឆ្នាំ២០២៣។ លុយបង់ហើយ តែមនុស្សអត់បានចូលធ្វើទាហាន ហើយលុយក៏មិនបានមកវិញ។
ឥឡូវទទូចសុំរកការអន្តរាគមន៍ ដើម្បីបានលុយមកវិញ។ ទង្វើសូកប៉ាន់ ជាទង្វើខុសច្បាប់ ជាអំពើពុករលួយ។ សូមគ្រប់គ្នាចៀសវាង។ ដោយឡែកជនរងគ្រោះដែលជានាយករងសាលាគថ្លង់ និងពិការភ្នែក មិនដឹងថា មានទំនុកចិត្ត ឬស្គាល់គ្នាបែបណាទេ ឈានដល់ចំណាយដ៏ច្រើនដើម្បីសូកលុយ ឬឱ្យគេរត់ការបានសាច់ញាតិចូលជាទាហាននោះ ? ៕
...
ដោយ ៖ សិលា











