សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានដកស្រង់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានរាយការណ៍ដោយដកស្រង់ប្រភពក្រសួងការបរទេសថា នៅថ្ងៃសៅរ៍នេះ អ៉ីរ៉ង់បានវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនប្រេងជាតិ Abu Dhabi (ADNOC) ខណៈដែលនាវានេះកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz។
ក្រុមហ៊ុន ADNOC បានឱ្យដឹងថា មិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសទេ ហើយស្ថានភាពស្ថិតក្រោមការគ្រប់គ្រង។ ក្រសួងការបរទេសអេមីរ៉ាត់អារ៉ាប់រួម បានអំពាវនាវឱ្យទីក្រុងតេហេរ៉ង់បញ្ឈប់នូវអ្វីដែលខ្លួនចាត់ទុកជាការវាយប្រហារដែលគ្មានការបង្កហេតុសោះ បញ្ឈប់អរិភាព និងបើកផ្លូវទឹកនោះឡើងវិញទាំងស្រុង។
អ៉ីរ៉ង់ មិនបានធ្វេីអត្ថាធិប្បាយទេ ជុំវិញព័ត៌មាននេះ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ធ្លាប់គំរាមចាត់វិធានការប្រឆាំងនឹងនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើនាវាទាំងនោះមានទំនាក់ទំនងជាមួយគូប្រជែងរបស់ទីក្រុងតេហេរ៉ង់ ឬស្តាប់តាមការណែនាំរបស់អ៉ីរ៉ង់។
ADNOC គឺជាក្រុមហ៊ុនផលិតថាមពលដ៏ធំបំផុតមួយរបស់ពិភពលោក ហើយនាំចេញប្រេងឆៅ ឧស្ម័នធម្មជាតិ និងផលិតផលប្រេងចម្រាញ់រួច ទៅកាន់ទីផ្សារនានាជុំវិញពិភពលោក៕

រូបថត: vnexpress









