មុខសញ្ញាដែលពលរដ្ឋល្អរាយការណ៍ពីករណីគ្រឿង ញៀននៅក្នុងស្ថានីយ៍រថភ្លើងត្រូវបានបង្ក្រាបឃាត់ខ្លួនចំនួន០៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង២០និង៣០នាទីនៅចំណុចភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងលោក វរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំង គ្រឿងញៀនដោយមានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យ ប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យជំនាញបង្ក្រាបបានករណី ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទ ល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៥ នាក់ដែលមុខសញ្ញានេះត្រូវបានប្រជាពលរដ្ឋល្អ ផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលជាបន្តបន្ទាប់អំពីសកម្មភាពល្មើសរឿងគ្រឿងញៀននៅចំណុចខាងលើ។

 

១-ឈ្មោះ សៅ រ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

២-ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅ ចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៣-ឈ្មោះ ម៉ែន កក្កដា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៤-ឈ្មោះ សឺន រឹទ្ធ ហៅ តាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៥-ឈ្មោះ ប៊ុត ប៊ុនធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិចំការសំរោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

 

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន ០១ថង់តូច

-ថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន,

ដែកកេះចំនួន០២និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

 

ទោះបីជាគ្រឿងញៀនដែលពួកគេកំពុងប្រើប្រាស់មានចំនួនតិច ប៉ុន្តែការបង្រ្កាបក្រុមមួយនេះត្រូវបានប្រជាពលរដ្ឋល្អដែលរស់នៅចំណុចខាងលើសាទរ ព្រោះថានាពេលកន្លងទៅ ក្រុមអាណាធិបតេយ្យតែងបង្កភាពស្មុគ្រស្មាញ ដល់ពួកគាត់ដែលរស់នៅទីនោះ ក្រៅពីប្រើប្រាស់ ជួញដូរ គ្រឿងញៀនគេតែងបង្កហិង្សាដាក់គ្នារហូត ដល់មានអ្នករបួសនិងស្ល-ាប់ទៀតផងនាពេលកន្លងទៅ។

 

នៅពេលនេះសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់ហើយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print