យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តពីចំហៀងរថយន្តបណ្តាលឲ្យរងរបួសបាក់ជេីង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីចំហៀងបណ្តាលឲ្យរងរបួសបាក់ជេីងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ពេជ្រ ចាន់ទី ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសបាក់ជេីងខាងស្តាំ មានអាសយដ្ឋាននៅ ភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូមួយ គ្រឿងម៉ាក HONDA DREAM ពាក់ផ្លាក លេខ កណ្តាល1 AV-7770 ក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុករថយន្តម៉ាក BYD ពាក់
លេខ ភ្នំពេញ 2CE-0517 ដែលកំពុងឆ្លងផ្លូវ បណ្តាលភាគីខាងម៉ូតូរងរបួសបាក់ជេីង។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print