ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦វេលាម៉ោង១២ និង១៥នាទីនៅលើផ្លូវជាតិលេខ៤១ Km លេខ៧ និង ៨ ភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី មានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូហុងដាC.125ពណ៌ខ្មៅ សេរី២០២៦ ស្លាកលេខភ្នំពេញ
1MK.9998 (ជាស្លាកលេខម៉ូតូ ជនសង្ស័យជិះធ្វើ សកម្មភាពកន្លងមក) ជិះធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ របស់ប្រជាពលរដ្ឋ ដែលទុកនៅតាមផ្លូ ពេលជួបកម្លាំងសមត្ថកិច្វ ជនសង្ស័យ បានជិះម៉ូតូគេចខ្លួន ។
ក្រោមបញ្ជាដឹកលោកឧត្តមសេនីយ៍ទោឃឹម សុកខៃ
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ការិយាល័យ នគរបាលស្រុកគងពិសី ស្រុកសំរោងទង ប្រតិបត្តិការ ដេញតាមរហូតដល់ ភូមិត្រពាំងត្រស់ ឃុំសំរោងទង ជនសង្ស័យបានផ្តួលម៉ូតូ រត់គេចខ្លួន កម្លាំងបានឃាត់ខ្លួនសង្ស័យ២នាក់:
១.ឈ្មោះ រិទ្ធ រាជ ហៅអាម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ -ស្នាក់នៅបន្ទប់ជួលម្តុំទួលគោក ររាជធានីភ្នំពេញមានស្រុកកំណេីត នៅភូមិអន្លង់ពួក ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ករណីលួចម៉ូតូ (ឆ្នាំ២០២៥ រយៈពេល ១០ខែ) និង២.ឈ្មោះ រស់ ចាន់រ៉ន ហៅរ័ត្ន ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ-ស្នាក់ នៅបន្ទប់ជួលម្តុំទួលគោក រាជធានីភ្នំពេញនិងស្រុកកំណេីត ភូមិព្រែកអន្ទះ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំ ពីបទ: ក្លែងបន្លំឯកសណ្ឋាន ប្លន់ម៉ូតូ
+ដកហូតវត្ថុតាង:
-អាវុធខ្លីប្រើហ្គាសបាញ់គ្រាប់ ២ដេីម – សោរកាច់កម៉ូតូ៣-ទុលល្វីស ១ ដេីម -ទូរស័ព្ទដៃ
៣គ្រឿង-នាឡិកាដៃ ១ គ្រឿង -ខ្សែកក្រឡៃ ២ខ្សែ (ទិញតាមអនឡាញ) ចិញ្ចៀនលោហៈធាតុ១ វង់ និង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ១ ។
ម៉ូតូហុងដាC125សេរី២០២៦ ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1MK.9998(ស្លាកលេខកម៉្មង់ធ្វើតាម អនឡាញ) លេខតួ និងលេខម៉ាស៊ីន:0369850 ជាម៉ូតូដែលជនសង្ស័យ ធ្វើសកម្មភាពលួចនៅខេត្តកំពង់ឆ្នាំង នៅក្នុងខែសីហា ឆ្នាំ២០២៦ ។
ជនសង្ស័យ បានសារភាពថា ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ
៧លើក កំពង់ស្ពឺ៥លើក កណ្តាល១លើក កំពង់ឆ្នាំង១លើក ។
ពេលធ្វើសកម្មភាពឈ្មោះរស់ ចាន់រ៉ន ជាអ្នកឌុប ឈ្មោះ រិទ្ធ រាជ ជាអ្នកចុះកាច់កលួចយកម៉ូតូ ពេលបានយកទៅបញ្ចាំ នៅក្នុងណាហ្គា(ឈ្មោះ ចាន់រ៉ន ទទួលបាន៦០ ម៉ឺនរៀល ក្នុង ១គ្រឿង)។ ចាប់ផ្តើមធ្វើសកម្មភាពលួចម៉ូតូ នៅពេលចេញពីពន្ធនាគារ ៕










