កងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសថ្នាំញៀននិងវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្តបាត់ដំបង​÷កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការការ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥ និង៤០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០ ១នាក់ឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន÷,គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ice) ចំនួន ០៨កញ្ចប់ ទម្ងន់ ៣១៦.៤២ក្រាម (ថ្លឹងទាំងសំបក) ,/ស្គុតខ្មៅសម្រាប់រុំគ្រឿងញៀនចំនួន០៨ដុំ , /កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន ០១ ,/ប្រាក់ដុល្លារចំនួន ២៤០ដុល្លារ ,/ប្រាក់រៀល ចំនួន ៣.៤៨៥.០០០រៀល ,/រថយន្តចំនួន ០១គ្រឿង ,/ម៉ូតូចំនួន ០២គ្រឿង ,/លោហៈធាតុពណ៌លឿង (ខ្សែក)ចំនួន ០២ខ្សែ ,/លោហៈធាតុពណ៌លឿង (ក្រវិល) ចំនួន ០៣ ,/លោហៈធាតុពណ៌ស (ក្រវិល) ចំនួន ០១គូ ,/បាយក្តាំងចំនួន ០២កញ្ចប់ ,/ទូរស័ព្ទចំនួន ០២គ្រឿង។

...

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print