រថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូបុករងរបួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូជ្រុលបុករថយន្តបេីកឆ្លងផ្លូវ ពេញទំហឹង កាលពីវេលាម៉ោង ១១យប់ ត្រូវ និង ថ្ងៃ ទី ១៨ ខែ សីហា ឆ្នាំ ២០២៦ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ក្នុង សង្កាត់ ចោមចៅ ទី៣ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរស ម្នាក់ ជិះ ម៉ូតូ មួយគ្រឿង ម៉ាក HONDA DREAM ពាក់ ផ្លាក លេខ ស្វាយរៀង 1D-9088 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីកេីតទៅលិចខណៈភ្លៀងរលឹមស្រិចៗ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាក TOYOTA VELOZ ពាក់ ផ្លាក លេខ ភ្នំពេញ 2CN-4512 បេីកឆ្លងចេញពីផ្លូវបេតុងមកកាត់ទទឹងផ្លូវ ធ្វេីឲ្យចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួស ចំណែកម៉ូតូ និង រថយន្ត រង ការ ខូចខាត យ៉ាង ដំណំ ។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌពោធិ៍ សែនជ័យ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print