ខេត្តកំពង់ស្ពឺ៖ លោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង១០នាទី នៅចំណុចភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុងច្បារមន និងកម្លាំងស្រុកភ្នំស្រួច ឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿង ញៀនចំនួន ៥នាក់៖
១-ឈ្មោះ ហិន សារ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្រាំងតាមិញ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ ភឺន ចំរើន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិតាព្រះ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ យួន សុម៉ី ភេទស្រី អាយុ ១៨ឆាំ រស់នៅភូមិព្រៃក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៤-ឈ្មោះ ស្រ៊ុន ដាលីន ភេទស្រី អាយុ ២២ឆាំ នៅភូមិតាអុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៥-ឈ្មោះ មាស ណាត ហៅ ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
-សរុបជនសង្ស័យនិងវត្ថុតាងរួមមាន៖
១-ជនសង្ស័យចំនួន ៥នាក់ ស្រី ២នាក់។
២-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៧កញ្ចប់ (៤ធំ,៣មធ្យម)។
៣-ទូរស័ព្ទដៃចំនួន ២គ្រឿង។
៤-ជញ្ជីងអេឡិចត្រនិច ១គ្រឿង។
៥-ម៉ូតូ ១គ្រឿង។
ករណីខាងលើនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










