ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីលួចកាត់យកខ្សែភ្លេីង ប្រព្រឹត្តបទល្មើសនៅចំណុច ផ្លូវបេតុង ក្រុមទី៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជនសង្ស័យ០២នាក់រួមមាន៖
១- ឈ្មោះ ថៃ សុភ័ក្រ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ផ្ទះជួល ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន ធ្លាប់ជាប់ពន្ធនាគារ)។
២- ឈ្មោះ ឡេះ ហាំប៉ូលី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុងស្អាង ខេត្តកណ្តាល (មានសារធាតុញៀន ធ្លាប់ជាប់ពន្ធនាគារ)។
សម្ភារៈដកហូត និងវត្ថុតាង៖ កន្ត្រៃ កាត់ ចំនួន២, ដង្កាប់ ចំនួន១, រណាអាដែក ចំនួន២, សោរលេខ១៤លេខ១៧ ចំនួន១, ខ្សែភ្លេីងមួយចំនួន (ប្រគល់ជូន ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ










