ចិនឡើងគម្រោងគ្រប់គ្រងតំបន់សមុទ្រចិនភាគខាងត្បូងជាមួយក្រុមយន្តហោះគ្មានមនុស្សបើក

ចែករំលែក៖

ចិនមានគម្រោងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដើម្បីតាមដាន់រាល់សកម្មភាពនៅក្នុងតំបន់សមុទ្រដែលមានវិវាទនៅសមុទ្រចិនភាគខាងត្បូង និងសមុទ្រចិនខាងកើត។

នៅពេលនេះមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិត និងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក នៅគ្រប់ទិសទីក្នុងតំបន់សមុទ្រចិនភាគខាងត្បូង និងភាគខាងកើត ដែលកំពុងតែមានវិវាទរវាងចិននិងប្រទេសជិតខាង។

បច្ចុប្បន្នចិនមានយន្តហោះយាមល្បាតប្រភេទ ZC-5B និង ZC-10 ជាប្រភេទបំបាំងកាយ អាចគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវ។ យន្តហោះគ្មានមនុស្សបើកប្រភេទ ZC-5B អាចហោះហើរបានចម្ងាយ ១.៤០០គីឡូម៉ែត្រ និងហោះហើរបានរយៈពេល ៣០ម៉ោង។ គោលដៅគឺការពារផលប្រយោជន៍របស់ចិន និងតាមដានសកម្មភាពយោធារបស់សត្រូវ។

ក្រុមអ្នកវិភាគបញ្ជាក់ថា សកម្មភាពខាងលើរបស់ចិនគឺដើម្បីបង្កើនកម្លាំងក្នុងការគ្រប់គ្រងដែនសមុទ្រដែលមានវិវាទជាមួយប្រទេសជិតខាង ។

រយៈពេលកន្លងមកចិនបានពង្រឹងសកម្មភាពនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ដោយមានសកម្មភាពយោធាជាច្រើននៅទីនោះ ក្នុងនោះមានការធ្វើសមយុទ្ធទាហានជើងទឹកទ្រង់ទ្រាយធំជាមួយរុស្សី។ សមយុទ្ធនោះមាឈ្មោះថា “Joint Sea-2016” គឺជាសមយុទ្ធទ្រង់ទ្រាយបំផុត ដែលមិនធ្លាប់មានរវាងចិន និងរុស្ស៊ី។

យោងតាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកចិន ដែលបានបញ្ជាក់បន្ថែមថា សមយុទ្ធនេះមានការចូលរួមពីសំណាក់នាវាចម្បាំង នាវាមុជទឹក ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿង ហើយនៅក្នុងសមយុទ្ធនេះ កងទ័ពចិន និងរុស្ស៊ី នឹងធ្វើការហាត់សមអំពីការធ្វើប្រតិបត្តិការទ័ពរួមគ្នា ទាក់ទងនឹងប្រតិបត្តិការសង្រ្គោះ ការការពារទល់នឹងការវាយប្រហារពីសត្រូវ ប្រតិបត្តិការប្រមាញ់នាវាមុជទឹកសត្រូវ ប្រតិបត្តិការវាយលុកដណ្តើមកាន់កាប់កោះ ព្រមទាំងប្រតិបត្តិការយោធាជាច្រើនផ្សេងទៀត។

ក៏ប៉ុន្តែ បើទោះបីជាយ៉ាងណា សមយុទ្ធដែលធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងបរិបទនៃជម្លោះដ៏តានតឹងបែបនេះ ចង់ឬមិនចង់ ប្រាកដជានឹងធ្វើឲ្យគេសំឡឹងឃើញថា គឺជាការបង្ហាញសាច់ដុំដាក់ប្រទេសដែលជាប់ជម្លោះ ហើយម្យ៉ាងទៀត ការដែលចិនចាប់ដៃជាមួយរុស្ស៊ីនៅក្នុងការធ្វើសមយុទ្ធនេះ ទំនងជាដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលកំពុងតែព្យាយាមចងសម្ព័ន្ធភាពជាមួយប្រទេសក្នុងតំបន់ ដើម្បីមកប្រជែងជាមួយចិន។

ជាទូទៅគេសង្កេតឃើញថា ចិន និងរុស្ស៊ី ដែលសុទ្ធសឹងជាប្រទេសសមាជិកអចិន្រ្តៃយ៍មានសិទ្ធិវ៉េតូ ក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប តែងតែប្រកាន់ជំហរស្រដៀងគ្នា នៅក្នុងសំណុំរឿងអន្តរជាតិធំៗ ហើយទំនាក់ទំនង រវាងប្រទេសទាំងពីរនេះហាក់ដូចជាមានភាពកាន់តែស្និទ្ធស្នាលខ្លាំងឡើង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស គឺនៅក្រោយពីចិនមានការប្រឈមមុខខ្លាំងជាមួយអាមេរិក នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ចំណែកឯរុស្ស៊ីក៏មានភាពចម្រូងចម្រាសខ្លាំងជាមួយអាមេរិក នៅក្នុងវិបត្តិអ៊ុយក្រែន និងស៊ីរី៕

1-2 1-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print