ជិះម៉ូតូ SUZUKI SMASH បញ្ច្រាសទិសដៅចរាចរណ៍ត្រូវម៉ូតូ HONDA GIORNO បុករងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ត្រូវបានបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាបុកបណ្តាលឲ្យរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង០៥នាទី  ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះនៅ សុវណ្ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ រងរបួស បែកក្បាល និងរបួសជើងឆ្វេង មានអាសយដ្ឋាននៅភូមិទម្លាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។ចំណែក២នាក់ទៀតរបួសស្រាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក SUZUKI SMASH ពាក់ផ្លាកលេខភ្នំពេញ1BM-5146បញ្ច្រាសទិសដៅចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរស២នាក់ជិះម៉ូតូ HONDA GIORNO ពាក់ផ្លាកលេខ ភ្នំពេញ 1LL-5030 ជ្រុលទៅបុកពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។

...

ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print