កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាដួលរលំ ពន្ធគយ 50% ចូលជាធរមាន

ចែករំលែក៖

បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនថ្ងៃដែលអូសបន្លាយរហូតដល់នាទីចុងក្រោយ សហរដ្ឋអាមេរិក និងកាណាដាបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីទប់ស្កាត់ពន្ធគយដែលដាក់ដោយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ជាលទ្ធផល ពន្ធគយ 50% របស់ទីក្រុងវ៉ាស៊ីនតោនលើទំនិញកាណាដាដែលមានតម្លៃប្រហែល 20 ពាន់លានដុល្លារបានចូលជាធរមាននៅថ្ងៃទី 22 ខែសីហា។

ការដំឡើងពន្ធគយថ្មីនេះបានគូសបញ្ជាក់ពីការកើនឡើងភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ហើយវាអាចនឹងធ្វើឱ្យកិច្ចចរចាលើការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាមេរិក ម៉ិកស៉ិក និងកាណាដា កាន់តែលំបាក។ លោក Mark Carney បាននិយាយថារូបលោកបានផ្អាកកិច្ចចរចាពាណិជ្ជកម្ម ហើយថាកាណាដានឹងចាត់វិធានការឆ្លើយតបទៅនឹងការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។ «ខ្ញុំបានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងបានណែនាំឱ្យក្រុមអ្នកចរចារបស់កាណាដាធ្វើដំណើរត្រឡប់មកកាន់ទីក្រុងអូតាវ៉ាវិញ»។ នេះជាការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីកាណាដា។
ប៉ុន្មានម៉ោងមុននឹងការប្រកាសផ្អាកកិច្ចចរចា មានសេចក្ដីរាយការណ៍ជាច្រើនថាសហរដ្ឋអាមេរិក និងកាណាដា ខិតជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលនឹងបញ្ចុះ ពន្ធគយលើដែកថែប អាលុយមីញ៉ូម និងរថយន្ដ៕

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print