ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឱ្យសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងបទពិសោធន៍ នៃវគ្គអប់រំនយោ បាយរបស់គណបក្សប្រជា ជនកម្ពុជា ទៅចូលរួមចំណែកអភិវឌ្ឍន៍ ស្ថាប័នខ្លួនឱ្យមានប្រសិទ្ធភាព ។ សម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជា ជនកម្ពុជា បានស្នើបែបនេះ ខណៈសម្ដេចចូលរួម ក្នុងពិធីបិទវគ្គអប់រំនយោ បាយរបស់គណបក្សប្រជាជន កម្រិត១ ជំនាន់ទី៩១ និងប្រគល់វិញ្ញាបន បត្រជូនសិក្ខាកាមចំនួន១៥០រូបនៅវិមាន៧មករា នៅរសៀល ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
. សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងបានអបអរសាទ ចំពោះវគ្គសិក្សា និងថ្លែងអំ ណរគុណ កោតសសើរដល់ថ្នាក់ដឹកនាំគណ:ឃោ សនាអប់រំគណបក្ស ក៏ដូចគណ:គ្រប់គ្រងវគ្គដែលបានខិតខំធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជាធនធាន មនុស្សរបស់គណបក្ស។
សម្ដេច ម៉ែន សំអន បានរំលឹកបន្ថែមទៀតថា៖ សិក្ខាកាមនឹងយកចំណេះដឹង បទពិសោធន៍ និងអប់រំគោលនយោបាយរបស់បក្ស ទៅអនុវត្តន៍បន្តនៅតាមអង្គភាព ឬក្រសួង-ស្ថាប័នរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព ។
. លោក ជុំ កុសល តំណាងសិក្ខាកាមបានធ្វើចំណាប់អារម្មណ៍ដោយបានបង្ហាញ នូវសេចក្តីគោរពដឹងគុណ ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធា នគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្រ្តីបក្សមកពីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត នូវចំណេះដឹងពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្សដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
. លោក តាក ស៊ុនអ៉ី សមាជិកគណ:កម្មាធិការ និងជាប្រធានគណ:ឃោសនាអប់រំ បានធ្វើរបាយការណ៍ពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្រ្តីបន្តវេន និងបានកោតសសើរដល់សិក្ខាកាមទាំង ១៥០រូប នៃវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់៩១ ទាំងអស់ ជាធនធានរបស់បក្សដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធន៍ល្អ ៗពីថ្នាក់ដឹកនាំគណបក្សទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធន៍ដឹកនាំពិសេសសមត្ថភាពត្រិះរិះពិចារណា ប្រកបដោយវិទ្យាសាស្រ្តវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្រ្តីបន្តវេនទាំងបច្ចុប្បន្ននិងទៅអនាគត ៕
ដោយ៖ សំរិត









