ប្រធានាធិបតីអាមេរិក​ ត្រាំ៖ ច្រកសមុទ្រ Hormuz បច្ចុប្បន្នគឺជាដែនទឹករបស់សហរដ្ឋអាមេរិក

ចែករំលែក៖

សហរដ្ឋ​អាមេរិក​៖​ អំឡុងពិធីជួបជុំនៅរដ្ឋ South Carolina ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់​ ត្រាំ​ និយាយថា លោកមើលឃើញច្រកសមុទ្រ Hormuz គឺជាដែនទឹករបស់អាមេរិក ។

លោក​ ត្រាំ​ បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះទៅកាន់ហ្វូងមនុស្ស ស្របពេលដែលលោកចុះយុទ្ធនាការសម្រាប់អ្នកនយោបាយថ្មីថ្មោងគឺលោកស្រី Darline Graham នៅក្នុងការប្រកួតប្រជែងដើម្បីអាសនៈនៅព្រឹទ្ធសភារបស់បងប្រុសទទួលមរណភាពរបស់គាត់ ។

នៅពេលក្រុមអ្នកសារព័ត៌មានសួរថាតើជម្រើសយោធាសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់មានដែនកំណត់ឬ លោក ដូណាល់​ ត្រាំ​ និយាយថា ពួកយើងនឹងរង់ចាំមើថា តើនឹងមានរឿងរ៉ាវអ្វីកើតឡើងទៀត ។

នៅក្នុងសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បានសន្យាថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនដែលមានគោលបំណងទម្លាក់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ម្សិលមិញ អ៊ីរ៉ង់បានថ្កោលទោសទណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយពួកគេអះអាងថា ការប្រើប្រាស់ទណ្ឌកម្មបន្ថែមរបស់ទីក្រុងវ៉ាស៊ីនតោន រំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃ និងច្បាប់អន្តរជាតិ ។

...

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានលើកឡើងនៅលើបណ្ដាញសង្គម X ថា ការប្រកាសទណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ គឺជាបន្តសង្គ្រាមសេដ្ឋកិច្ចខុសច្បាប់ ហួសពីការប្រឆាំងនឹងប្រទេសតែមួយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print