ពិតជាអកុសលមែន! បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវហោះទៅបោកក្បាលនឹងជញ្ជាំងថ្មបណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកADV មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវហោះទៅបោកក្បាលនឹងជញ្ជាំងថ្មយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាឌីប៉ុក ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 

សពមានឈ្មោះ ភួង សុធន់ ភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្នរសនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ADV ពាក់ផ្លាកលេខ ភ្នំពេញ 1LT- 5754 ធ្វើដំណើរម្នាក់ឯងចេញពីផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះពេលជិះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែជ្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះហោះទៅបោកក្បាលផ្ទប់នឹងជញ្ជាំងថ្មបែកក្បាលស្លាប់ភ្លាមៗ។ក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់គោករកាឲ្យចុះមកពិនិត្យសព។

...

 

ពេលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅមន្រ្តីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅជាបណ្តោះអាសន្ន ចំណែកសព សមត្ថកិច្ចជំនាញបានទាក់ទងទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print