កីឡាករតម្លៃខ្លួនខ្ពស់បំផុតរបស់ក្លិប Burnley អាចស៊ុតបាល់បញ្ចូលជាលើកដំបូងហើយ

ចែករំលែក៖

ខ្សែម្រើ Jeff Hendrick ដែលជាកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតរបស់ក្លិប Burnley អាចរកគ្រាប់បាល់បានជាលើកដំបូងហើយពេលឈ្នះក្រុម Watford 2-0 នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier league ក្នុងទឹកដី Turf Moor កាលពីថ្ងៃចន្ទ ។

កីឡាករអន្តរជាតិអៀរឡង់នេះត្រូវបានក្លិប Burnley ទិញពីក្លិប Derby County ក្នុងតម្លៃខ្លួន១០លានផោនកាលពីខែមុនដោយមានកិច្ចសន្យា៣ឆ្នាំ ។ រូបគេទើបតែស៊ុត បាល់បានដំបូងពេលប៉ះក្រុម Watford នៅនាទីទី៣៨បើគិតចាប់តាំងពីមកចូលរួមក្រុមនិងបើករដូវកាលថ្មី ។

នេះគឺជាជ័យជម្នះលើកទី២របស់ក្រុមBurnley នៅអង់គ្លេស Premier league ដោយលើកទី១ពួកគេបានបំបាក់ក្រុមខ្លាំង ហង្សក្រហម Liverpool ដោយលទ្ធផល 2-0 ដូចគ្នា។ លោកSean Dyche អ្នកចាត់ ការទូទៅរបស់ក្រុម Burnley បាននិយាយ ប្រាប់សារព័ត៌មាន Sky Sports ថា “ខ្ញុំយល់ថាកូនក្រុមរបស់ខ្ញុំលេងបានល្អខ្លាំងណាស់ យប់នេះ។ ពួកគេពិតជាស័ក្តិសមនឹងទទួលបានជ័យជម្នះ ។ ទោះបីជាយើងមិនបាន ស៊ុតបាល់បញ្ចូលទីបានច្រើនក៏ដោយក៏យើងចាត់ទុកថាវាគឺជាជ័យជម្នះដ៏ធំធេង របស់យើង”៕

14508540_1215838971805895_1240961164_n

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print