ឥណ្ឌាបង្កើតល្បឿនវិស័យអាវកាសមិនឲ្យចាញ់ប្រទេសជិតខាង

ចែករំលែក៖

ពេលថ្មីៗនេះឥណ្ឌាបានបាញ់មីស៊ីលនាំផ្កាយរណប ៨គ្រឿងឡើងទៅកាន់តារាវិថីផែនដី ។ គោលដៅរបស់ឥណ្ឌាគឺដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនមិនឲ្យចាញ់ប្រទេសជិតខាង។ ផ្កាយរណដែលឥណ្ឌាបានបាញ់បង្ហោះនោះមានតួនាទីផ្តល់ការព្យាករណ៍អាកាសធាតុ SCATSAT-1.5 ។ ផ្កាយរណបដែលឥណ្ឌាបានបង្ហោះនោះគឺផលិតនៅក្នុងប្រទេស អាមេរិក កាណាដា និងអាលហ្សឺរៀ ។

កាលពីខែមិថុនា កន្លងមកឥណ្ឌាក៏បានបញ្ជូនផ្កាយរណប ២០គ្រឿងឡើងទៅកាន់តារាវិថីផែនដី ដោយប្រើមីស៊ីលមួយគ្រឿងបញ្ជូនតែម្តងប៉ុណ្ណោះ។ ការបង្ហោះនាពេលនោះជួយឲ្យឥណ្ឌាក្លាយជាប្រទេសដែលបញ្ជូនផ្កាយរណបច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ។

លោក As Kiran Kumar ប្រធានអង្គការស្រាវជ្រាវអាវកាសឥណ្ឌាបានឲ្យដឹងថា អង្គការបានដំណើរការយ៉ាងមានប្រសិទ្ធិភាព ។ មួយវិញទៀតកាំជ្រួចមីស៊ីលរបស់ឥណ្ឌាបានបញ្ជូនផ្កាយរណបជាច្រើន នាំមកនៅផលចំណេញដល់ប្រទេសនេះ។ នៅពេលដ៏ខ្លីខាងមុខឥណ្ឌានិងបាញ់មីស៊ីលពី ២៤គ្រឿងរហូតដល់ទៅ ៦៤៨គ្រឿង។

កន្លងមកថ្មីៗចិនបានបាញ់បង្ហោះផ្កាយរណបដើម្បីតាមដានសកម្មភាពរបស់នាវាផ្ទុកយន្តហោះអាមេរិកគឺជាមូលដ្ឋាន ទ័ពដ៏សំខាន់បំផុតនៅលើដែនសមុទ្រអាចបន្លាស់ទីគ្រប់ពេលវេលា ក៏ដូចជាបាញ់មី ស៊ីលទៅកាន់គោល ដៅដែលបានកំណត់។ នៅពេលនេះនាវាផ្ទុកយន្តហោះទាំងនោះបានបញ្ជូនមកកាន់តំបន់អាស៊ីក្នុងនោះ មានតាំងសមុទ្រចិនភាគខាងត្បូង និងភាគខាងកើតដែលបានបង្កក្តីបារម្ភកាន់តែខ្លាំងឡើងដល់ទីក្រុងប៉េកាំង។ ដូច្នេះចិនក៏មានវិធានការក្នុងការការពារខ្លួនដូចគ្នា។

ចិននឹងបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់តារាវិថីផែនដីដោយផ្កាយរណប នោះបានតភ្ជាប់ជាមួយបណ្ដាញមីស៊ីលការពាររបស់ទីក្រុងប៉េកាំងក្នុងការទប់ទល់ជាមួយនាវាផ្ទុកយន្ដហោះអាមេរិក ។

ផ្កាយរណបដែលចិនគ្រោងបាញ់បង្ហោះនោះមានឈ្មោះថា Gaofen-4 ជាផ្កាយរណបថ្មីបំផុតស្ថិតនៅក្នុងចង្កោមផ្កាយ រណប Geofen របស់ចិន។ នៅពេលនេះការត្រៀមលក្ខណៈបាញ់បង្ហោះត្រូវបាន រៀបចំរួចជាស្រេចរង់ចាំតែពេលវេលាប៉ុណ្ណោះ។ ផ្កាយរណបនោះអាចតាមដានរាល់សកម្មភាពនានារបស់នាវាផ្ទុកយន្ដហោះអាមេរិក។

ផ្កាយរណបខាងលើអាចកំណត់គោលដៅនៅលើផែនដីសម្រាប់ការបាញ់មីស៊ីលរបស់កម្លាំងទាហានចិនដែលមានកម្រិតចំគោលដៅខ្ពស់៕

1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print