កម្ពុជា-ចិន បើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់យាន្តគ្មានមនុស្សបើក (Drone)

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង រតនា ប្រធានអង្គភាពស៉ីម៉ាក់កម្ពុជា បានឱ្យដឹងថា ពិធីប្រគល់-ទទួល និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់យាន្តគ្មានមនុស្សបើក (Drone) ជូនអង្គភាពCMAC។

 

លោកអគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ថា នៅថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានអង្គភាពCMAC ភ្នំពេញ លោក និងលោក Li Guodong លេខាទី១ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងលោក XU Peng អគ្គនាយកក្រុមហ៊ុនចិន Hopong បានរួមគ្នាធ្វើជាអធិបតីក្នុងពិធីផ្ទេរ-ប្រគល់ និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់ដ្រូន(Drone) សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។

 

ការនាំយកបច្ចេកវិទ្យាវៃឆ្លាតដ្រូនមកប្រើប្រាស់នេះ ពិតជាអាចជួយដល់ការពង្លឿនល្បឿនដល់ការងារស្រាវជ្រាវដាក់សញ្ញាសំគាល់កំណត់ទីតាំងមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម និងកិច្ចប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត។

...

 

ក្នុងឱកាសនេះ លោក ហេង រតនា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន Hopong ដែលបានផ្តល់ការគាំទ្រ ក៏ដូចប្រជាជនចិនដែលជួយគាំទ្រដល់ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពង្រឹងសមត្ថភាពម្ចាស់ការលេីខឿនសេដ្ឋកិច្ចជាតិ ខឿនការពារជាតិ ជាពិសេសដល់សកម្មភាពកិច្ចការមនុស្សធម៌របស់អង្គភាពCMAC៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print