ខេត្តព្រះសីហនុ៖ មនុស្សប្រុស-ស្រីប្រហែល៥នាក់ នាព្រឹកព្រលឹមស្រាងៗម៉ោង៨ នាំគ្នាផឹកស្រាលើចិញ្ចើមផ្លូវ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានបង្ហោះលើទំព័រហ្វេសបុកនៅព្រឹកថ្ងៃទី២៥សីហានេះថា «ម៉ោង៨ព្រឹក នាំគ្នាដាក់តុផឹកលើចិញ្ចឹមផ្លូវ ក្នុងខ្លួនគិតពួកគាត់គិតអ្វី?»។
អភិបាលក្រុងព្រះសីហនុ ហាក់បង្ហាញការហួសចិត្តចំពោះសកម្មភាពខុសទំនងទាំងនេះ ស្របពេលព្រឹកឡើងត្រូវរៀបចំខ្លួនធ្វើការរកស៊ី រឺទៅសិក្សារៀនសូត្រ ប៉ុន្តែផ្ទុយទៅវិញយុវជននេះបែនាំគ្នាអង្គុយផឹកស្រាមើលទេសភាពអរុណរះទៅវិញ។
សកម្មភាពនេះ ជាគំរូមិនល្អសម្រាប់យុវជនជំនាន់ក្រោយ ដែលបង្ករឱ្យមានភាពរញ៉េរញ៉ៃដល់សណ្តាប់ធ្នាប់សង្គម ខណៈថ្នាក់ដឹកនាំព្យាយាមអប់រំពីភាពប៉ះពាល់នៃការសេពសុរាលើទីសាធារណៈ៕
...
ដោយ៖ សុរិយា










