កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ឃាត់ខ្លួនជនសង្ស័យគូរទំនាស់ទាំងពីរក្រុម ប្រុសស្រី៧នាក់

ចែករំលែក៖

ភ្នំពេញ÷ករណីហិង្សានៅចំណុចមុខក្លិប XZOOM  ខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ឃាត់ខ្លួនជនសង្ស័យគូរទំនាស់ទាំងពីរក្រុម ប្រុសស្រី៧នាក់។

ករណីហិង្សា​មានស្ថានទម្ងន់ទោស​កាលពីថ្ងៃទី ២៤  ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង ០២និង៤០ នាទី ស្ថិតនៅចំណុចមុខក្លិប XZOOM ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ  កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ (ហិង្សាវាយគ្នាទៅវិញទៅមក)

សម្ភារះដកហូតរួមមាន: ម៉ូតូចំនួន ០៣គ្រឿង 

១- ម៉ាក ហុងដាឌ្រឹមសេ ១២៥ សេរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JN-8044 ។

២-ម៉ាក SUZUKI NEX សេរីឆ្នាំ ២០២៦ 

ពាក់ស្លាកលេខភ្នំពេញ 1MK-1366 ។

៣-ម៉ាក ហុងដាឌ្រឹមសេ ១២៥ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1L-1415 ។

បច្ចុប្បន្នជនសង្ស័យ៧នាក់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២  បានចាប់បញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តតាមនីតិវិធី។ ដោយឡែកបក្ខពួកដែលគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនដើម្បីយកមកបន្តអនុវត្តតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print