ខេត្តកណ្ដាល÷ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦ ផ្នែកជំនាញយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សីនិងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយទទួលពាក្យបណ្តឹងស្រាវជ្រាវឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងករណី រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)និងអំពើលួចរ៉ឺម៉ក,ដែក រួមទាំងទទួលផលចោរកម្ម ជនសង្ស័យមានឈ្មោះ
១-ឈ្មោះ ស៊ឹម រ៉ា ហៅសិដ្ឋដៃខ្មោច ភេទប្រុស អាយុន៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ៖ មិនពិតប្រាកដ, ២-ឈ្មោះ ហែម សុខហឿន ហៅកៃ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកឬស្សីកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដ,៣-ឈ្មោះ អ៉ិន សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ៖ទិញអេតចាយនិង៤-ឈ្មោះស៊ុំ មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ៖មិនពិតប្រាកដ (ជនសង្ស័យទាំង៤នាក់ មានសារធាតុញៀនក្នុងទឹកនោម) ។
វត្ថុតាងចាប់យក រ៉ឺម៉កម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃចំនួន០៤គ្រឿង(របស់ជនសង្ស័យ) , រ៉ឺម៉កម៉ូតូ០១គ្រឿងនិងដែកមួយចំនួន (របស់ជនរងគ្រោះ) ។
បច្ចប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ៕










