ខេត្តតាកែវ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៥:២០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិពង្រ ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ (ស្រី១នាក់)
១- ឈ្មោះ ឌុច បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពង្រ ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ ។
២- ឈ្មោះ សោម ស្រីភ័ស្ត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពង្រ ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ ។
+ ដកហូតវត្ថុតាងរួមមាន៖
១ .ម្សៅក្រាមពណ៍សថ្លាចំនួន ៣ កញ្ចប់ទម្ងន់៦៣.៣៨ក្រាម(ថ្លឹងទាំងសំបកថង់)
២.ទូរស័ព្ទដៃចំនួន ១ គ្រឿង
៣.ម៉ូតូចំនួន ២ គ្រឿង
៤.ថង់វិចខ្ចប់និងសម្ភារៈសេពថ្នាំញៀនមួយចំនួន
បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










