ពៅ លីដា សំពះបាទជើងម្តាយមុនឡើងយន្តហៅទៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា ពៅលីដា បានធ្វើឲ្យមហាជននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការវិការគោរពប្រណិបត្តិម្តាយដោយការសំពះបាទជើងមុនពេលធ្វើដំណើរទៅក្រៅប្រទេស។ ការបង្ហាញពីក្តីគោរពដឹងគុណ និងក្តីអាឡោះអាល័យអ្នកម្តាយនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ មុនពេលនាងចាកចេញពីកម្ពុជាចេញទៅច្រៀងរាំរកលុយនៅលើទឹកដីនៃសហរដ្ឋអាមេរិក។

ស្ទើរគ្រប់ជំហ៊ានចេញទៅសម្តែងទីជិតឆ្ងាយ ម្តាយតារាសម្តែងពៅលីដា បានក្លាយជាអង្គរក្សពិសេសដែលតាមកៀកកិតជិតកូនស្រី។ ជាលើកដំបូងដែលតារាសម្តែងស្រីពៅ លីដាទទួលបានទិដ្ឋាការពីមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដើម្បីចេញទៅច្រៀងរាំរកលុយនៅបណ្តារដ្ឋមួយចំនួនដែលសម្បូរប្រជាជនខ្មែររស់នៅ។ នេះក៏ជាគ្រាដំបូងដែលនាងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារពិសេសម្តាយដែលតែងតាមជួយមើលការខុសត្រូវ។ ពៅ លីដាបញ្ជាក់ថា នាងចេញដំណើរដើម្បីទៅសម្តែងច្រៀងតាមការអញ្ជើញរបស់បងប្អូនខ្មែរនៅទីនោះរយៈពេលបីខែ ជាមួយនឹងតារាចម្រៀង អឿន ស្រីមុំ។ ពៅ លីដា បានបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិក នេះលើកទីមួយហើយ ដែលនាងបានជាន់ដែនដីមហាអំណាចមួយនេះ តែយ៉ាងណានាងសង្ឃឹមថា នឹងទទួលបានការគាំទ្រខ្លាំង ដោយសារតែនាងមានបទពិសោធសម្តែងនៅបណ្តាប្រទេសជាច្រើនរួចមកហើយ។ នាងបានបន្ថែមយ៉ាងរីករាយថា នាងបានត្រៀមខ្លួនចូលរួមពិធីបុណ្យភ្ជុំបិណ្យនៅសហរដ្ឋអាមេរិកជាមួយនឹងបងប្អូនខ្មែរនៅទីនោះទាំងអស់គ្នា។ នាងបញ្ជាក់ដែរថា ការចាកចេញរបស់នាងគឺពិតជារំភើបជាមួយនឹងក្តីនឹករលឹកដល់មិត្តរួមការងារ ពិសេសក្រុមគ្រួសារគ្រាដែលនាងកម្រនឹងចាកចេញតែម្នាក់ឯងទៅកាន់ទីឆ្ងាយ និងរយៈពេលយូរ។ ថៅកែលក់ផ្អកតាមអនឡាញនេះថ្លែងទៀតថា នាងចេញទៅសម្តែងរយៈពេល៣ខែជាមួយបងស្រីអឿន ស្រីមុំ មានចម្រៀងជាច្រើន និងឈុតសម្តែងផ្សេងៗព្រមទាំងបានត្រៀមនូវឈុតសំលៀកបំពាក់ខ្មែរស្រស់សោភាចំនួនជាង១០ឈុតដែលបង្ហាញពីអត្តសញ្ញាណខ្មែរ។

តារាស្រីរូបនេះបញ្ជាក់ដែរថា ការចេញទៅអាមេរិកនេះមិនជាវេទិកាទទួលយកបេះដូងបុរសណានោះឡើយពោលអត់គិតតែម្តងក្រៅពីអារម្មណ៍សម្តែងជូនមហាជននៅទីនោះ។ នាងគ្មានបំណងចងភ្ជាប់រូបភាពនេះហួសពីអត្តចរិកនារីខ្មែរឡើយ ក្រៅពីការរាប់អានធម្មតាមិនគិតអ្វីរឿងនោះក្រៅពីលើព្រេងវាសនាស្របពេលអ្នកម្តាយនាងក៏បញ្ជាក់រឿងនេះដែរ គឺយើងជាអ្នកសិល្បៈកើតចេញពីសមត្ថភាពទើបមានថ្ងៃនេះ។

រយៈពេលបីខែនេះមានអារម្មណ៍ថាយូរដែរ ព្រោះមិនដែលធ្លាប់បែកអ្នកផ្ទះពិសេសម្តាយដែលតែងតែទៅណាមកណាជាមួយកូននិងប្រៀនប្រដៅសម្ដីល្អៗ។ យ៉ាងណានាងក៏រក្សាជំហរពាក្យពេចន៍គាត់ប្រាប់ឲ្យល្អហើយសន្យាថា នឹងត្រឡប់មកវិញជួបគាត់បងប្អូននិងអ្នកគាំទ្រដូចពីមុន។ បន្ទាប់ពីមានតម្រុយទៅអាមេរិកនេះការងារសិល្បៈក្នុងស្រុកនាងបានបញ្ចប់អស់ជាច្រើនកុំឲ្យជាន់គ្នា និងនៅមានរឿងមួយដែលថតមិនទាន់ចប់តែបានម្ចាស់ផលិតកម្មអនុញ្ញាតដែរ។

កន្លងទៅតារាសម្តែងពៅ លីដាធ្លាប់់បានចេញទៅសម្តែងនៅប្រទេសបារាំងនិងអូស្ត្រាលីកាលពីប៉ុន្មានឆ្នាំមុនដោយនាងធ្លាប់យកម្តាយទៅជាមួយផងដែរ។ នាងរំពឹងថា ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរនៅអាមេរិកដែលតែងតែឲ្យតម្លៃចំពោះអ្នកសិល្បៈគ្រប់ផ្នែកទាំងអស់ក្នុងនាមជាឈាមជ័រខ្មែរតែមួយ៕

img_0800 img_0801 img_0804 img_0782 img_0794 img_0786

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print