ចោររណាដែក រយៈពេលពីរយប់លួចអារយកកុងទ័រទឹកស្អាតមុខផ្ទះប្រជាពលរដ្ឋនៅសិត្បូរ អស់ ១៨គ្រឿង

ចែករំលែក៖

ខេត្តកណ្តាល÷ ករណីការភ្ញាក់ផ្អើលខណៈជនសង្ស័យ ( ចោររណាដែក) ធ្វើសកម្មភាព អារយកកុងទរ័ទឹកស្អាត តាមមុខផ្ទះប្រជាពលរដ្ឋអស់ ១៨គ្រឿង ស្មើនិង១៨ខ្នងផ្ទះ កាលពីវេលាម៉ោង ០៣ទាបភ្លឺ ថ្ងៃទី២៧-២៨ ខែ សីហាឆ្នាំ២០២៦ នៅក្នុងភូមិកំពង់ព្រីង និងភូមិព្រែកត្រែងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក សែត វន្នី ចៅសង្កាត់សិត្បូ បានឲ្យដឹងថា ចំពោះកុងទរ័ទឹកស្អាតដែលជនសង្ស័យបានកាត់យក ដោយប្រើរណាអារដែក ធ្វើសកម្មភាពលួចយកទៅ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ធ ពោលចាប់តាំង បានប្រើប្រាស់ របស់សិប្បកម្មផលិតទឹកស្អាតវិស័យឯកជនជាង១០ឆ្នាំកន្លងមក។ លោកចៅសង្កាត់ថា កាលមុន គឺកុងទរ័ទឹកដាក់នៅក្នុងបរិវេណផ្ទះប្រជាពលរដ្ធ តែក្រោយមក ដោយមានផលវិបាកដល់បុគ្គលិកទឹកស្អាតចូលកត់គីឡូកុងទរ័ទឹក ទើបខាងសិប្បកម្មទឹកស្អាត សុំយកមកដាក់នៅខាងក្រៅរបងផ្ទះវិញ ហើយក៏មិនដែលមានការបាត់ បង់នោះដែរ ។ ទើបតែមកដល់ចុងខែសីហាឆ្នាំ២០២៦ នេះ ទើបមានសកម្មភាពជនសង្ស័យមកលួចអារកាត់យកកុងទឹករបស់ប្រជាពលរដ្ឋអស់ចំនួម១៨គ្រឿង ។

លោកចៅសង្កាត់បន្តទៀតថា ក្រៅអំពីកម្លាំងនគរបាលប៉ុស្តិ៍សិត្បូ នៅមានកម្លាំងប្រជាការពារ គ្រប់ភូមិទាំង០៤ ដែលសង្កាត់បានផ្តល់ ប្រេងសាំងចាក់ម៉ូតូ៣០លីត្រ ក្នុង០១ភូមិ ធ្វើការល្បាតជារៀងរាល់យប់ រហូតដល់ចន្លោះម៉ោង៣ -៤ទីបភ្លឺដែរតែមិនជួបប្រទះជនសង្ស័យធ្វើសកម្មភាព ។ វាអាចនឹងឃ្លាំមើលកម្លាំងល្បាតរបស់សង្កាត់នៅពេលកម្លាំងទៅផុត ទើបវាធ្វើសកម្មភាពលួចអារ យកកុងទ័រទឹកតាមក្រោយ ។

ក្នុងឱកាសចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ លោកសែត វន្នី ចៅសង្កាត់សិត្បីត បានអំពាវនាវ ដល់ពលរដ្ឋអ្នក ទិញអេតចាយ ឬអ្នកទិញផលចោរកម្ម សូមកុំទិញកុងទ័រទឹក ដែលជនខិលខូចលួចយកទៅលក់ ហើយសូមបងប្អូនជួយសហការ ជាមួយអាជ្ញាធរនិងសមត្ថកិច្ចយើងឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ ដើម្បីឃាត់ខ្លួនចសត់ការតាមនីតិវិធីច្បាប់ ។ លើសពី រដ្ឋបាលសង្កាត់នឹងរឹតបន្តឹងសន្តិសុខ ដាក់កម្លាំងឃ្លាំមើលនៅពេលយប់ ដើម្បីច្បាមយកមុខសញ្ញាលួចកុងទ័រទឹកឲ្យខាងតែបាន ។ នេះជាការអះអាងរបស់លោកចៅសង្កាត់សិត្បូរ។

លោកស្រីណូ នី អាយុ៦៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិកំពង់ព្រីង បានសំណូមពរ សមត្ថកិច្ចជួយទប់ស្កាត់ កុំឲ្យមានអ្នកទទួលទិញផលចោរកម្ម ដូចជាកុងទ័រទឹកពីជនសង្ស័យឲ្យសោះ ព្រោះអីមានបងប្អូនខ្លះបានត្អូញ ត្អែរថា អត់កុងទ័រទឹកស្អាត គឺអត់ទឹកប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ជួលឲ្យកម្មករធ្វើការរោងចក្រជាច្រើននាក់ ត្បិតខាងសិប្បកម្មផលិតទឹកស្អាត គេដាក់កុងទរ័ទឹកថ្មីឲ្យ ១គ្រឿង ចំនួន៣៥ដុល្លារ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print