ភ្នំពេញ ៖ តាមការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ព្រោះការបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលមកជីកប្រឡាយនៅក្នុងតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាគឺជាសកម្មភាពឯកតោភាគីដែលរំលោភបំពានលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា។
ជាពិសេស សកម្មភាពនេះកើតឡើងនៅតំបន់ដែលបញ្ហាព្រំដែនមិនទាន់ត្រូវបានដោះស្រាយ ជាស្ថាពរ។ ដូច្នេះមិនគួរមានការធ្វើសកម្មភាពណាមួយដែលអាចបង្កើតស្ថានភាពថ្មីនៅលើដីឡើយ៕
...
ដោយ ៖ សិលា












