វាយប្លន់យកម៉ូតូZoomer-X ពីប្រុសស្រី៣នាក់បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រី៣នាក់ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូZoomer -X មួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ខណៈដែលជនរងគ្រោះកំពុងតែជិះបណ្ដើរគ្នាជាមួយមិត្តភក្តិដែលជិះម៉ូតូមួយគ្រឿងទៀត។

ករណីវាយប្លន់នេះដែរបានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅមុខក្លឹប ម៉ិតណាយ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលត្រូវជនសង្ស័យវាយប្លន់ឈ្មោះ ហ៊ុល សុខខេង ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរដេពូក ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយម៉ូតូដែលបាត់បងនោះម៉ាក Zoomer -X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GA-0237 ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺពួកគេកំពុងតែជិះបណ្ដើរគ្នាជាមួយមិត្តភក្តិម៉ូតូមួយគ្រឿងទៀតដោយឲុ្យសង្សារបស់ខ្លួនជាអ្នកឌុប។

ជនរងគ្រោះបានបន្តថា ពេលដែលជិះមកដល់ខាងមុខក្លឹប ម៉ិតណាយ ដែលជាកន្លែងកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមានគ្នា៦នាក់ ក្នុងនោះមានម៉ូតូ ឡេត មួយគ្រឿង ពណ៌ស មិនចាំស្លាកបានមកគៀរឲ្យពួកគេចូលគៀន និងវាយទៅលើពួកគេ  ដោយភ័យពេកពួកគេក៏នាំគ្នាចុះពីម៉ូតូរត់យករួចខ្លួនតែម្ដង ហើយក្រុមជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកំណត់មុខសញ្ញា៕

image2 image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print