ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាក HIGHLANDER មួយគ្រឿងក្នុងល្បឿនទាំងស្ថានភាពស្រវឹងជ្រុលចង្កូតទៅបុករះម៉ូតូ២គ្រឿងកំពុងឈប់លើចិញ្ចើមផ្លូវរួចកិនម៉ូតូ១គ្រឿងអូសចូលក្រោមរថយន្តបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង៣:៣០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាក HIGHLANDERពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ ផ្លាក់លេខ ភ្នំពេញ 2AU-6530 ធ្វើដំណើរតាមបណ្ដោយផ្លូវ 598 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះម៉ូតូចំនួន២ គ្រឿងដែលឈប់ចតលើចិញ្ចើមផ្លូវ ១គ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Q-8347 និងមួយគ្រឿងទៀតម៉ាក HONDA WINNER X ពាក់ស្លាកលេខ ភ្នំពរញ 1LV-5386 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនិងធ្វើអោយម្ចាស់រថយន្តម៉ាក HONDA WINNER X រងរបួសធ្ងន់បញ្ជុនទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯអ្នកបើកបរជាជនជាតិចិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូចំនួន ២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










