មេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឱ្យប្រទេសមូស្លីមពង្រឹងសាមគ្គីភាព

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei បានជំរុញឱ្យបណ្ដាប្រទេសមូស្លីម (ឬប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន) ជាពិសេសគឺបណ្ដាប្រទេសមូស្លី ក្នុងតំបន់ឈូងសមុទ្រពែក្ស រួបរួមគ្នាប្រឆាំងនឹងអ្វីដែលលោកហៅថាជាសត្រូវពិតប្រាកដរបស់ពួកគេ ហើយថាការបែកបាក់គ្នានៅក្នុងចំណោមមូស្លីមមានតែហុចប្រយោជន៍ឱ្យសត្រូវតែប៉ុណ្ណោះ។

ការអំពាវនាវឱ្យរបស់លោក Mojtaba Khamenei ត្រូវបានចេញផ្សាយជាសារសរសេរដោយដៃនៅលើគណនីTelegram ឈ្មោះ Islamic Unity Week របស់មេដឹកនាំកំពូលអ៉ីរ៉ង់។ លោកក៏បានអំពាវនាវផងដែរឱ្យមូស្លីមទាំងអស់សាមគ្គីគ្នា ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការពារគ្នាទៅវិញទៅមក។ ថ្វីបើមិនបានបញ្ជាក់ចំៗថាសត្រូវពិតប្រាកដនោះជានរណា តែគេដឹងថាលោកចង់សំដៅលើសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
លោក Mojtaba Khamenei មិនបានបង្ហាញខ្លួនជាសាធារណៈជាច្រើនខែមកហើយ ក្រោយរងរបួសក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីជាង៦ខែមុន ដែលបានបង្កទៅជាសង្រ្គាម និងបានសម្លាប់ឪពុករបស់លោក គឺអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។
ការអំពាវនាវឱ្យរបស់លោក Mojtaba Khamenei ធ្វើឡើងបន្ថែមពីលើសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ទៅកាន់ប្រជាជនអ៉ីរ៉ង់ ដោយជំរុញឱ្យមានសាមគ្គីភាព និងណែនាំដល់អាជ្ញាធរអ៉ីរ៉ង់ ត្រូវចៀសវាងការធ្វើសេចក្ដីថ្លែងការណ៍ទាំងឡាយមានលក្ខណៈបំបាក់ទឹកចិត្ត និងធ្វើឱ្យជាតិចុះខ្សោយ៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print