ស្លាប់ម្នាក់ របួសស្រាលម្នាក់ខណៈម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងនៅផ្លូវបំបែកជាបួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុក ម៉ូតូហុងដាឌ្រីម​ ជិះដោយបុរសម្នាក់ទៀតនៅផ្លូវបំបែកជាបួនបណ្ដាលឲ្យភាគីម៉ូតូធុនធំដួលអូសផ្ទប់នឹងរបាំងថ្មទ្រូងផ្លូវបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិត ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភ្លើងស្តុបទួលទំពូង ផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​។

សពជនរងគ្រោះ​ឈ្មោះពៅ សាមឌី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកនៅផ្សារទំនើបអុីអន៣ មានស្រុកកំណើតនៅភូមិពោធិបុស្ស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត1M-3211​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ហើយមានភ្លើងស្តុបផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ទៀតបានជិះម៉ូតូធុនធំម៉ាក ROYAL ពណ៌លឿង ពាក់ផ្លាកលេខ កម្ពុជា DY.PSD.9 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូធុនធំដួលអូសបោកផ្ទប់និងរបាំងថ្មទ្រូងផ្លូវបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវតែម្ដង  ដោយឡែកភាគីខាងភាគីម៉ូតូហុងដាឌ្រីមបានរងរបួសជេីងខាងឆ្វេងតិចតួច និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

...

​បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print