ផ្អាក​ការងារ​នគរបាលចរាចរណ៍ ស័ក្តិ​៣ និង​បណ្តេញ​មន្ត្រី​កិច្ចសន្យា​ម្នាក់ រឿង​ជំរិត​ទារប្រាក់​៥០០​ដុល្លារ​ពី​ជនបរទេស

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍ ស័ក្តិ​៣ ឈ្មោះ ហោ ផ​ល្លី ត្រូវ​ផ្អាក​ការងារ និង​មន្ត្រី​កិច្ចសន្យា​ឈ្មោះ ស៊ឹ​ម រ​ដ្ឋា នឹង​ត្រូវ​បណ្តេញ​ចេញពី​ការងារ រឿង​ជំរិត​ទារប្រាក់​៥០០​ដុល្លារ ពី​ជនបរទេស ។

ករណី​នេះ​កើតឡើង​នៅ​គោលដៅ​ផ្លូវ​ម៉ៅ​សេ​ទុង នៅ​ពេល​ជនបរទេស​ទាំង​២​នាក់ ធ្វើ​ដំណើរ​ទើប​ត្រឡប់​ពី​ខេត្តកំពត​។

សម្រាប់​លុយ​៥០០​ដុល្លារ ដែល​យក​ពី​ជនបរទេស​នោះ នឹង​ត្រូវ​ប្រគល់​ជូន​ពួក​គាត់​វិញ ។

សូម​ជម្រាប​ថា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​បាន​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ក្នុង​ករណី​ផ្សព្វផ្សាយ​ថា ប៉ូលិស​ចរាចរណ៍ ទារ​លុយ​ពី​ជនបរទេស​៥០០​ដុល្លារ ដែល​បាន​ធ្វើ​ដំ ណើ​រ​ពី​ខេត្តកំពត​មក​រាជធានី​ភ្នំពេញ ។

លោក ទូច សុ​ឃៈ អ្នក​នាំ ពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្សាយ​ថា មាន​ជនបរទេស​បុរស​-​នារី ២​នាក់ បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្តកំពត ដើម្បី​ចូល​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ចរាចរណ៍ តម្រូវ​ឱ្យ​បង់ប្រាក់​ចំនួន​៥០០​ដុល្លារ ទោះបីជា​ជនបរទេស​ទាំង​២​នាក់​នេះ មាន​ត្រឹម​១៣៨​ដុល្លារ​ក្នុង​ប៉ុណ្ណោះ ក៏​ត្រូវ​ឱ្យ​បង់លុយ​ដែរ បើ​ទោះជា​ពួក​គាត់​ទាំង​២​នាក់ យំ​សូម​អង្វ​ករ​ក៏​ដោយ ក៏​មិន​លើកលែង​ដែរ ។

លោក ទូច សុ​ឃៈ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៦ យ៉ាង​ដូច្នេះ​ថា ៖ “​ចំពោះ​ភាព​មិន​ប្រក្រតី​ណា មួយ​កើត ឡើង​ពី​មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​តាម​គ្រប់​គោលដៅ​នៅ​ទូ​ទាំង​ប្រទេស គឺ​មិន​ផុត​ពី​ក្រសែភ្នែក​របស់​ឯកឧត្តម ស សុខា ឡើយ ។ ជាក់ស្តែង ករណី​មានការ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៦ មកនេះ ក្រោយ​ទទួល​បាន​ព័ត៌មាន​ប្រមុខ​មហាផ្ទៃ បាន​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​រកហេតុ​ផល​ភ្លាម​ៗ​តែ​ម្តង​” ។

អ្នកនាំពាក្យ​បញ្ជាក់​ថា ៖ “​ចំពោះ​ការ​ផ្សព្វផ្សាយ​ថា ជនបរទេស​រង​នូវ​ការ​ផាកពិន័យ ដោយ​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​នូវ​គោលការណ៍​យ៉ាង​ម៉ឹង​ម៉ាត់​ជាទី​បំផុត ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ដាក់​បទបញ្ជា​ឱ្យ​ពិនិត្យ​ស្រាវជ្រាវ​ឱ្យ​បាន​ឌិ​ត​ដល់​បំផុត ក្នុង​ក្រប​ខណ្ឌ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​នគរបាល​ចរាចរណ៍ ត្រូវ​តែ​យក​បទ​ពិន័យ​នគរបាល​ជាតិ មក​អនុវត្ត ហើយនឹង​អនុវត្ត​ទៅ​តាម​ច្បាប់​” ។

លោក ទូត សុ​ឃៈ បន្ត​ថា បើសិនជា​ករណី​នេះ មានការ​ជាក់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ជួយ​ការងារ​ដល់​មន្ត្រី​ចរាចរណ៍ ត្រូវ​តែ​បញ្ចប់​ការងារ ហើយ​ថែម​ទាំង​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​ថែម ទៀត​ផង ។

...

អ្នកនាំពាក្យ​បាន​សង្កត់ធ្ងន់​ថា ជា​ធម្មតា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នឹង​ត្រូវ​អនុវត្ត​តាម​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៦​។ ដូច្នេះ​រាល់​ការ​ផាក​ពិនិត្យ​ផ្សេង​ៗ​ខុស​ពី​គោលការណ៍ និង​លើស​ពី​ការ​កំណត់​របស់​ច្បាប់ គឺជា​ការ​ល្មើសច្បាប់ ដែល​ត្រូវ​អនុវត្ត​ទៅ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ និង​តាម​ច្បាប់​ជា​ដាច់ខាត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print