សម្ដេចប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាចិន បង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខ ករណីស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលបង្កឡើងដោយគ្រោះទឹកជំនន់ និងបាក់ដីនៅព្រំដែនចិន-នេប៉ាល់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនលោក ចាវ ឡីជី (Zhao Leji)

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន ទីក្រុងប៉េកាំង ពេលទទួលបានដំណឹងអំពីគ្រោះមហន្តរាយធម្មជាតិ ដ៏ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ និងការបាក់ដីនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនហិម៉ាឡៃយ៉ារវាងប្រទេស ចិន និងប្រទេសនេប៉ាល់ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស រងរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន និងទ្រព្យសម្បត្តិជាច្រើន។

យោងតាមរយៈសារលិខិតនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងយ៉ាងដូច្នេះថា៖ ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងរន្ធត់ចិត្តជាពន់ពេក ដោយបានទទួលដំណឹងអំពីគ្រោះមហន្តរាយធម្មជាតិ ដ៏ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ និងការបាក់ដីនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនហិម៉ាឡៃយ៉ារវាងប្រទេស ចិន និងប្រទេសនេប៉ាល់ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស រងរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំង បានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន និងទ្រព្យសម្បត្តិជាច្រើន។

...

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវក្តីអាណិតអាសូរជាពន់ពេកជាមួយ ឯកឧត្តមប្រធាន និងតាមរយៈ លោកជូនចំពោះក្រុម គ្រួសារដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ក្នុងហេតុគ្រោះថ្នាក់នៃគ្រោះមហន្តរាយដ៏អាក្រក់នេះ។
ជាថ្មីម្ដងទៀត ក្នុងគ្រាដ៏លំបាកនេះ ឈរលើស្មារតីនៃសាមគ្គីភាពជាមួយប្រជាជន និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋ និងសហគមន៍ ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះ ធម្មជាតិដ៏អាក្រក់នេះ សូមទទួលបាននូវសេចក្តីសុខនិងមានប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗនេះ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print