ពិតជាមិនរៀងចាលមែន! ក្មេងទំនើងបង្ហោះម៉ូតូ យ៉ាងអណាធិបតេយ្យត្រូវបានបង្ក្រាបចំនួន១៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ពិតជាមិនរៀងចាលមែន ករណីក្មេងទំនើងចំនួន០២ក្រុម មានគ្នាចំនួន១៣នាក់ បែកគំនិតធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ បង្កការភ័យខ្លាចដល់ពលរដ្ឋត្រូវបានកម្លាំងជំនាញកង អាវុធហត្ថខេត្ត​កំពង់ស្ពឺ​បង្ក្រាប ​និង​ឃាត់ខ្លួនភ្លាម។

ដោយទទួលបានការចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធព លខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការណែនាំពីសំណាក់ លោក ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ក្រោម​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាប និងឃាត់ខ្លួន​ក្មេងទំនើងបាន​ជា​បន្ត​បន្ទាប់ចំនួន១៣នាក់​ និងត្រូវអនុវត្តតាមវិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់…. ។

ដោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 បានរាយការណ៍ពីទំនើងចំនួន០២ក្រុមបានធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យបង្ករភាពរញេររញៃ តាមផ្លូវ​សាធារណៈ​ បង្កការភ័យខ្លាចដល់ពលរដ្ឋ ដែលក្រុមទី០១ប្រព្រឹត្តកាលពីវេលាម៉ោង ២២:៤០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្មេងទំនើងទាំងនោះត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងធ្វើការឃាត់ខ្លួនបានចំនួន១១នាក់ នៅនឹងទីតាំងកន្លែងកើតហេតុ ដែលក្មេងទំនើងទាំងនោះរួមមាន៖

១.មានឈ្មោះ ប៉ីន សូនៀន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ,២.មានឈ្មោះ ផៃ ឆាលី ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ, ៣.មាន ឈ្មោះ ណង់ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ,៤.មានឈ្មោះ អោម វណ្ណេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ,៥.មានឈ្មោះ ស៊ឺន ចាន់ថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកឡាន, ៦. មានឈ្មោះ ផាន ផាឌុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ,៧.មានឈ្មោះ ឃុន រ៉ានុត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ,៨.មានឈ្មោះ រុន ​ថៃលិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ, ៩. មានឈ្មោះ ប៉ាន វ៉ាន់ណែត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ ១០.មានឈ្មោះ ឃី ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់និង១១.មានឈ្មោះ ធី ធា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ។

បន្ទាប់មកនៅវេលាម៉ោង ១៣:៥០នាទី ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៦ មានក្មេងស្ទាវមួយក្រុមទៀតមានគ្នាចំនួន២នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កភាពរញេររញៃ តាមផ្លូវ​សាធារណៈ​​ ​ បង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរតាមដងផ្លូវ នៅត្រង់ចំណុចវិមានឯករាជ្យខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង ដែលក្មេងទំនើងទី១.មានឈ្មោះ ប៊ិ ទិត្យ ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ក្មេងទំនើងទី២.មានឈ្មោះ យឿន ហ័រ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ និងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន០៨គ្រឿង និងទូរស័ព្ទ ចំនួន១១គ្រឿង ។

បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ​ ឪពុក ​​​និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់សណ្តាប់សង្គម​ ជាហេតុនាំឲ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញខ្លួន បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូវិញត្រូវបានដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោក ​ឧត្តម​សេនីយ​ត្រី​​​ ម៉េ​ង​ ស្រ៊ុន​ អំពាវនាវ​ដល់បងប្អូនប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសារធារណះបែបនេះ ករណីចោរលួច ចោរប្លន់ ករណីគ្រឿងញៀន ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍​ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់ លេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថនឹងរក្សារការសម្ងាត់ជូនផងដែរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print