ភ្នំពេញ ៖ ទីបំផុត រឿងដែលបង្ហោះព្រោងព្រាតលើបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ ឈានដល់ លោកអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៦ បានសម្រេច ផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដូចមានឈ្មោះខាងក្រោម៖
១- លោកវរសេនីយ៍ទោ ឈុន ឆាង អត្តលេខ ៦៩៩៨៨ នាយការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច
២- លោកវរសេនីយ៍ត្រី យ៉ន បូណាវី អត្តលេខ ៦០១១៩ នាយរងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច។
សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រហូតមានការសម្រេចជាថ្មី។
ការ ផ្អាក ការងារ ទៅលេី មន្ត្រី នគរបាល សេដ្ឋកិច្ច ខេត្ត ស្វាយរៀង ចំនួន ២នាក់ ខាងលេី បានកេីតមានឡេីង បន្ទាប់ ពី អាជីវកររកស៉ីក្រណាត់ បានប្ដឹងលោក ឈុន ឆាង ប្រធាន ការិយាល័យ ប្រឆាំងបទល្មេីស សេដ្ឋកិច្ចខេត្តស្វាយរៀង ទៅ អគ្គស្នងការ នគរបាលជាតិ និង លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ពាក់ព័ន្ធ ចាប់ឡានដឹកក្រណាតចំនួន ២គ្រឿង ជំរឹតយកលុយ ៩០០០ ដុល្លារ ។
តាមពិតរឿងនេះ ផ្អើលពេញបណ្តាញសង្គម ពួកគាត់កាប់សុីលុយអាជីវករឆៅៗ ដែលខ្លួនជានាយការិយាល័យ នាយរងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តែដើរតួនាទីជំនួសគយ ខ្លួនជាកម្លាំងសហការទប់ស្កាត់បទល្មើសរត់ពន្ធ ដើម្បីឱ្យកម្លាំងជំនាញគយ និងរដ្ឋាករ ប្រមូលពន្ធ បែរជាមកចាប់ឡានដឹកទំនិញ តម្រូវឱ្យបង់លុយទៅវិញ ?
ដោយ ៖ សិលា













