រាជធានីភ្នំពេញ ទទួលពានរង្វាន់ការលើកកម្ពស់សុខុមាលភាពទីក្រុង ពីអង្គការសុខភាពពិភពលោក ដោយសារមានគម្រោង ច្បាស់លាស់ 

ចែករំលែក៖

ភ្នំពេញ៖ ហេតុអ្វីទីក្រុងទាំង៨រួមទាំងរាជធានីភ្នំពេញ ទទួលបានពាន រង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦លើការកើនកម្ពស់សុខុមាលភាពទីក្រុង ។

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច លោកស្រី ដោ សម្ផស្ស នាយករងររដ្ឋបាលសាលារាជធានីភ្នំពេញ រួមជាមួយទីក្រុង ៧ផ្សេង ទៀត បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោ ធន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តគម្រោង ការដាក់ពាក្យស្នើសុំការវាយតម្លៃ រហូតទទួលបានពានរង្វាន់ប្រចាំ ឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក។

លោកស្រី ដោ សម្ផស្ស ក្នុងនាមជាប្រតិបត្តិករគម្រោងផ្ទាល់ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកស្រីបានជម្រាបអង្គពិភាក្សាអំពីសាវតារឿងដែលកាលពីឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញទទួលបានគម្រោង លើកកម្ពស់សុវត្ថិភាពនៅតំបន់សាលារៀន ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការវាយថលស្រ្តាថិជី (Vital Strate gies) តាមរយៈអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cites)។ យើងបានធ្វើការជ្រើសរើសសាលាចំនួន២សម្រាប់អនុវត្តសាកល្បងនូវគម្រោង “សុវត្ថិភាពនៅតំបន់សាលារៀន” ដោយផ្តោតលើការរៀ បចំនូវហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខាគាំទ្រដើម្បីលើកកម្ព ស់សុវត្ថិភាពធ្វើដំណើររបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងប្រជាពលរ ដ្ឋនៅក្នុងមូលដ្ឋាន។ សាលា រៀនទាំង២ នោះរួមមាន៖ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម និងវិទ្យាល័យហ៊ុនសែនចាក់អង្រែដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹកនិងងាយបង្កជាហានិភ័យ។ នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តោតនូវការអនុវត្តនូវវិធានការធំៗចំនួន៣រួមមាន៖ (១) ការចុះវាយតម្លៃ និងកំណត់កត្តាហានិភ័យនៃសុវត្ថិភាពចរាចរណ៍នៅជុំវិញសាលារៀនដោយប្រើប្រាស់វិធីសាស្រ្តវាយតម្លៃ iRAP (អាយរ៉ាប់) (Start Rating for Schools) ទី (២) ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខាគាំទ្រទំនើប រួមមាន៖ តម្លើងស្លាកសញ្ញានិងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃព្រមទាំងបំពាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពជាដើម។ ទី (៣) ការពង្រឹងវិធានការតាមដានព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់គឺការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតាមសាលារៀន ដើម្បីជួយ សម្រួលចរាចរណ៍នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។ ទី (៤) លើកកម្ពស់ចំណេះដឹងនិងឥរិយាបថសុវត្ថិភាពចរាចរណ៍ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សនិងសហគម ន៍ និងទី (៥) បង្កើតគំរូកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយចីរភាពដើម្បីពង្រីកការងារសុវត្ថិភាពនៅតំបន់សាលា រៀនបន្តទៀត។

...

លោកស្រីបានបន្តទៀតថា៖ នៅក្នុងខែមិថុនាឆ្នាំ២០២៦ នេះ អង្គការសុខភាពពិភពលោកបានប្រកាសជ្រើសរើសបេក្ខភាពក្នុងការអនុវត្តគម្រោងតាមប្រធានបទធំៗចំនួន៨ស្តីពីការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦របស់ខ្លួន ហើយនៅ ពេលនោះរដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសយកគម្រោង សុវត្ថិភាពនៅតំបន់សាលារៀននេះទៅដាក់ពាក្យរួមជាមួយទីក្រុងប្រមាណជាង១៥០ទីក្រុងទៀតមកពីតំបន់អាស៊ីប៉ាស៊ីហ្វិច។ ក្រោយការសិក្សាវាយតម្លៃ និងដាក់ពិន្ទុយ៉ាងត្រឹមត្រូវតាមបច្ចេកទេសរបស់ខ្លួន អង្គការសុខភាពពិភពលោកបានសម្រេចជ្រើសរើសទីក្រុងចំនួន ៨ តំណាងឱ្យប្រធានបទទាំង ៨។ រាជធានីភ្នំពេញត្រូវបានផ្តល់ជូននូវពានរង្វាន់ដែល បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ស្តីពី ការដឹកជញ្ជូនមានសុវត្ថិភាពសកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសម ភាពក្នុងការធើ្វដំណើរក្នុងទីក្រុង តាមរយៈការអនុវត្តគម្រោង សុវត្ថិភាពនៅតំបន់សាលារៀន ដែល ពិធីប្រគល់ពានត្រូវបានធ្វើឡើងក្នុង សន្និសិទ្ធពិភពលោក លើកទី១១របស់សម្ព័ន្ធភាពសម្រាប់សុខុមាល ភាពទីក្រុងនៅ ទីក្រុងស៊ីដនីប្រទេសអូស្រាលី៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print