នគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យក្នុង ករណីឃាតកម្ម វាយសម្លាប់ រួចចងដុំថ្មទម្លាក់ក្នុងស្រះទឹក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ត្រីនគរបាលខេត្តស្ទឹងត្រែងឲ្យដឹងនៅព្រឹកថ្ងៃទី០៤ខែកញ្ញានេះថា សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១ ខែ កញ្ញា បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីវាយសម្លាប់បុរសម្នាក់ រួចចងជាមួយដុំថ្មទម្លាក់ចូលស្រះទឹកមួយកន្លែង ដើម្បីបំបាត់ ភស្តុតាង។

សពជនរងគ្រោះ មានឈ្មោះ រឹន សារ៉ាត់ អាយុ៤០ឆ្នាំ ត្រូវបានប្រទះឃើញអណ្តែតក្នុងស្រះទឹក នៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយមានស្នាមបែកលលាដ៍ក្បាល និងដុំថ្មចងជាប់នឹងសព។

សមត្ថកិច្ចនគរបាលជំនាញ បាននិយាយថា បន្ទាប់ពីការស្រាវជ្រាវ យ៉ាងល្អិតល្អន់ អាជ្ញាធរក៏បានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យែម ភ័ក្រ ភេទ ប្រុសអាយុ៣៩ឆ្នាំ នៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២៦។

សមត្ថកិច្ចបានបញ្ជាក់ថា: នៅដំណាក់កាលសាកសួរចម្លើយ ក្រោយការឃាត់ខ្លួន, ជនសង្ស័យបានសារភាពថា ខ្លួនបានវាយជនរងគ្រោះដោយដំបងឈើ បន្ទាប់ពី ខ្លួនបាន តាមទាន់ជនរងគ្រោះកំពុងលួចអាគុយត្រាក់ទ័ររបស់ខ្លួន ហើយបានយកសពទៅចងដុំថ្មទម្លាក់ក្នុងស្រះ ដើម្បីលាក់បាំង ភស្តុតាង។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print