ប្រទេសដែលមានភ្ញៀវទេសចរច្រើនជាងគេលំដាប់ទី២របស់ពិភពលោក ទទួលភ្ញៀវកំណត់ត្រា ១១,៥ លាននាក់ក្នុងខែកក្កដា

ចែករំលែក៖

ប្រទេសអេស្ប៉ាញ ដែលជាប្រទេសមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាច្រើនជាងគេលំដាប់ទី២លើពិភពលោក បន្ទាប់ពីប្រទេសបារាំង បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១១,៥ លាននាក់ក្នុងខែកក្កដា កើនឡើង ៤,៦% បើធៀបនឹងខែកក្កដាឆ្នាំមុន។ នេះជាចំនួនភ្ញៀវទេសចរប្រចាំខែខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសអេស្ប៉ាញ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយ វិទ្យាស្ថានស្ថិតិជាតិអេស្ប៉ាញ (INE) ចក្រភពអង់គ្លេសជាទីផ្សារទេសចរណ៍សំខាន់បំផុតសម្រាប់អេស្ប៉ាញ ដោយមានភ្ញៀវចំនួន ២,២ លាននាក់ បន្ទាប់មកគឺបារាំង និងអាល្លឺម៉ង់។

ក្នុងខែកក្កដា កោះ Balearic គឺជាគោលដៅទេសចរណ៍ដែលទទួលភ្ញៀវច្រើនជាងគេ ដោយមានចំណែក ២២,៣% នៃភ្ញៀវសរុប។ បន្ទាប់មកគឺ Catalonia ២០,៦% និង Andalusia ១៤,៦%។

ការចំណាយរបស់ភ្ញៀវទេសចរក្នុងខែកក្កដា ក៏បានកើនឡើង ១០,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ១៨.២២ ពាន់លានអឺរ៉ូ (ប្រមាណ ២១,៣ ពាន់លានដុល្លារអាមេរិក)។

ភ្ញៀវទេសចរអង់គ្លេសមានការចំណាយច្រើនជាងគេ គឺប្រមាណ ៣.០៣៨ ពាន់លានអឺរ៉ូ ស្មើនឹង ១៦,៧% នៃការចំណាយសរុប។

អាល្លឺម៉ង់ឈរលំដាប់ទី២ ដោយចំណាយប្រមាណ ១,៧៥១ ពាន់លានអឺរ៉ូ កើនឡើង ១១,៥% ខណៈភ្ញៀវបារាំងចំណាយ ១,៦៤៤ ពាន់លានអឺរ៉ូ កើនឡើង ១២,៦%។

រយៈពេលស្នាក់នៅដែលពេញនិយមបំផុតក្នុងខែកក្កដា គឺចន្លោះពី ៤ ទៅ ៧ យប់។

ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ អេស្ប៉ាញបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥៨,១ លាននាក់ កើនឡើង ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

...

រដ្ឋាភិបាលអេស្ប៉ាញរំពឹងថា ប្រទេសនេះអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០០ លាននាក់ក្នុងឆ្នាំនេះ បន្ទាប់ពីបានបំបែកកំណត់ត្រាដោយទទួលភ្ញៀវចំនួន ៩៧ លាននាក់ក្នុងឆ្នាំ ២០២៥៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print