អភិបាលខេត្តបាត់ដំបង ចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់ និងគោពូជប្រមាណជាង ៤.០០០ក្បាលនៅស្រុកបាណន់ ដែលបង្កើតឡើងដោយកូនខ្មែរ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការលើកសរសើរម្ចាស់ទីតាំងកសិដ្ឋានចិញ្ចឹមគោសាច់មួយកន្លែង ដែលបច្ចុប្បន្នមានគោប្រមាណជាង ៤.០០០ក្បាល សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ និងជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីផ្គត់ផ្គង់សាច់គោទៅលើទីផ្សារនៅកម្ពុជាទៅថ្ងៃអនាគត។ ជាក់ស្ដែងទីតាំងកសិដ្ឋានចិញ្ចឹមគោសាច់និងមេគោពូជ គឺមានទីតាំងនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង គឺស្ថិតនៅលើផ្ទៃដីទំហំ ៦០ ហិចតា។

 

បើតាមការរៀបរាប់ពីម្ចាស់កសិដ្ឋាន បានឱ្យដឹងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញនេះថា កសិដ្ឋាននេះបានកកើតឡើងកាលពីឆ្នាំ ២០២២ ដោយមានចុះបញ្ជីត្រឹមត្រូវពី ក្រសួង កសិកម្មរុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងមានវិញ្ញាបនបត្រទទួលស្គាល់ជាកសិដ្ឋានគ្មានជំងឺឆ្លងនៅទូទាំងប្រទេសផងដែរ។

 

ម្ចាស់កសិដ្ឋានបានបន្តទៀតថា ការចាប់ផ្ដើមដំបូងគឺមានគោតែ ៤០០ ក្បាលប៉ុណ្ណោះ ដែលរហូតមកទល់នឹងពេលនេះកសិដ្ឋានបានបង្កាត់ពូជនិងមានសត្វគោរហូតដល់ជាង ៤.០០០ ក្បាល ហើយកសិដ្ឋានក៏គ្រោងឲ្យមានគោរហូតដល់ ៦.០០០ ក្បាលផងដែរនៅចុងឆ្នាំ ២០២៦ នេះ ។ កាលពីឆ្នាំ ២០២៥ កសិដ្ឋានមានមេគោពូជនិងមេ

 

គោសិប្បនិម្មិតជាង ១.០០០ ក្បាល ដែលរហូតមកទល់នឹងពេលនេះគឺទទួលបានកូនគោជាបន្តបន្ទាប់ សម្រាប់បញ្ចូលទៅក្នុងខ្សែសង្វាក់ផលិតកម្មគោសាច់ទៅលើទីផ្សារ ដែលបច្ចុប្បន្នតម្លៃសាច់គោនៅលើទីផ្សារបានល្អប្រសើរ ដែលទាំងនេះជាកត្តាមួយជំរុញឲ្យកសិដ្ឋានមានទឹកចិត្តក្នុងការចិញ្ចឹមបន្តទៅមុខទៀត។

...

 

នៅក្នុងឱកាសនោះផងដែរ ម្ចាស់កសិដ្ឋានបានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត និងក្រុមការងារនៃមន្ទីរជំនាញ ដែលបានគិតគូរយកចិត្តទុកដាក់ក្នុងការជួយជំរុញនិងលើកទឹកចិត្ត ដើម្បីឲ្យពួកគាត់ខិតខំធ្វើយ៉ាងណាផ្គត់ផ្គង់សាច់គោទៅតាមតម្រូវការនៅលើទីផ្សារឱ្យបានគ្រប់ចំនួន ហើយតទៅមុខម្ចាស់កសិដ្ឋាននិងព្យាយាមពង្រីកទីតាំងបន្ថែមទៀត ដើម្បីឲ្យចំនួនគោសាច់មានការកើនឡើងទាំងបរិមាណ និងរក្សាទាំងគុណភាព សំខាន់គឺគ្មានជំងឺនិងគ្មានមេរោគឆ្លង៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print