សង្ស័យស្រវឹងស្រា..! បុរសម្នាក់បើករថយន្តឡើងចំណតបួងចង្កូតគេចពីរថយន្តមិនស្គាល់ម៉ាកជ្រុលទៅបុកទម្លុះចូលផ្ទះជួសជុលម៉ូតូបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួននិងម៉ូតូពីរគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកToyota prius មួយគ្រឿងឡើងចំណតក្នុងល្បឿនលឿនហើយបួងចង្កូតគេចពីរថយន្តមួយគ្រឿងដែលបត់នៅពីមុខធ្វើឱ្យជ្រុលចង្កូតស្ទុះទៅបុកទម្លុះចូលផ្ទះជួសជុលម៉ូតូ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BR-8056 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានបេីកឡើងពីចំណតរួចបត់ស្តាំកាត់តាមផ្លូវលេខ២៧១វិញ ខណៈពេលបត់ឡើងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែវ៉ាក់អើនឹងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបត់នៅពីមុខក៏បួងចង្កូតគេចជ្រុលទៅបុកទម្លុះចូលផ្ទះជួសជុលម៉ូតូបណ្ដាលឲ្យរងការខូចខាតម៉ូតូ២គ្រឿង របងដែកជាច្រើនផ្ទាំងរួមទាំងខូចខាតសម្ភារៈនៅក្នុងផ្ទះមួយចំនួនធំ រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមៗនោះដែរប្រជាពលរដ្ឋនៅទីនោះនាំគ្នាឃាត់ម្ចាស់រថយន្តប្រគល់ជូនសមត្ថកិច្ច។

...

 

ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តបង្កបានព្រមសងជាសំណងថ្លៃខូចខាតសម្ភារៈទាំងអស់និងម៉ូតូ២គ្រឿងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print