ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុង បានសម្របសម្រួល និងបញ្ជូនប្រជានេសាទខ្មែរ ២នាក់ ឱ្យបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងមានការចង្អុលបង្ហាញពីលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ឱ្យជំនាញពាក់ព័ន្ធធ្វើតាមនីតិវិធី ។ នេះតាមការបង្ហោះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។
សូមជម្រាបជូនថា ៖ ប្រជានេសាទទាំងពីរនាក់នេះ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ។
ការសម្របសម្រួល និងបញ្ជូនប្រជានេសាទខ្មែរ ២នាក់ ឱ្យបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ជាក្តីត្រេកអររបស់ក្រុមគ្រួសារគាត់ មានទំនុកចិត្តលើអាជ្ញាធរខេត្ត ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលរបស់យើង ៕
...
ដោយ ៖ សិលា










