សម្តេច ម៉ែន សំអន ប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦   សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅប្រាសាទនាគព័ន្ធ នៅតំបន់អច្ឆរិយៈអង្គរ ខេត្តសៀមរាប ថ្ងៃចន្ទ័១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងប្រគេនពរជ័យ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត  ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ សូមឱ្យជួបតែសេចក្តីសុខ សេចក្តី ចម្រើនគ្រប់ៗគ្នា ប្រទេសជាតិមានសន្តិភាពជារៀងរហូត ។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយជានិច្ចនិរន្ត និងប្រជាពលរដ្ឋខ្មែរ និងសូមឱ្យវីរៈកងទ័ពជួរមុខកម្ពុជាទទួល បានជ័យជំនះ ពីពួកឈ្លានពាន ៕ ដោយ សួស សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print