ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត១គ្រឿងម៉ាក BYD ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់បែកអស់ពីរកង់និងខូចខាតបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តសេ៊រីទំនើប១គ្រឿងម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ2CE-8035 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់និងខូចខាតបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបររថយន្តបង្កហេតុបានគេចចេញពីកន្លែងកើតហេតុបាត់ទៅ។
ប្រភពដែលបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុម្ចាស់រថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្ត ហើយក្រោយមកកម្លាំងសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក្ខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សីហា សែនសុខ










