បង្ក្រាប Online Scams ក្នុងផ្ទះវីឡា ស្ថិតក្នុងសង្កាត់ស្ទឹងវែង ឃាត់ខ្លួនជនបរទេស៩នាក់

ចែករំលែក៖

ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ចខេត្តកោះកុងបានចុះបង្ក្រាប និងត្រួតពិនិត្យជាក់ស្តែង ក្នុងទីតាំងនៃផ្ទះវីឡា ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង កាលពីរសៀលទី៨ ខែកញ្ញា ឆ្នាំ២០២៦។

សមត្ថកិច្ចបានឲ្យដឹងព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ម្ចាស់ទីតាំងមានឈ្មោះ ពិនសេរីវិបុល ភេទប្រុស ជនជាតិខ្មែរ និងបានឃាត់ខ្លួននាំខ្លួនជនបរទេសសរុបចំនួន ៩នាក់ ក្នុងនោមានស្រីចំនួន ១នាក់។

ចំណែកវត្ថុតាងដកហូតរួមមាន :

• កុំព្យូទ័រយួរដៃ ចំនួន ១១គ្រឿង
• ទូរស័ព្ទដៃ ចំនួន ៤៩គ្រឿង
• លិខិតឆ្លងដែន ចំនួន ២ក្បាល
• WiFi ចំនួន ៤គ្រឿង
• ប្រាក់ដុល្លារអាមេរិក ចំនួន ៦០១ដុល្លារអាមេរិក
• Keyboard, Mouse, ខ្សែភ្លើង មួយចំនួន

បសមត្ថកិច្ចបាននាំជនសង្ស័យទាំង៩នាក់មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print