កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង រកឃើញជនជាតិវៀតណាម ចំនួន៦នាក់ ស្រី១នាក់ សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងវត្ថុតាងមួយចំនួន និងអាវុធខ្លីម៉ាក K59 មួយដើម

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង រកឃើញជនជាតិវៀតណាម ចំនួន៦នាក់ ស្រី១នាក់ សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងវត្ថុតាងមួយចំនួន  និងអាវុធខ្លីម៉ាក K59 មួយដើម។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្រ្កាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសណ្ឋាគារណូបែល (Nobel Bavet Hotel) ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា ក្រុមការងារ បានចុះឆែកឆេរ ត្រួតពិនិត្យ និងបង្រ្កាបទីតាំងសង្ស័យខាងលើរកឃើញ នៅជាន់ទី១ បន្ទប់លេខ១១០៥ រកឃើញកញ្ចប់ម៉្សៅពណ៌ផ្កាឈូក ១កញ្ចប់ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និងបានប្រគល់ជូនជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង។ 

ជាន់ទី២ បន្ទប់លេខ២២២០ រកឃើញជនជាតិវៀតណាម ចំនួន៦នាក់ ស្រី១នាក់ សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងវត្ថុតាងមួយចំនួន រួមមាន ក៉ំព្យូទ័រយួរដៃ ៤គ្រឿង និងទូរសព្ទដៃផ្ទាល់ខ្លួន ១១គ្រឿង និងអាវុធខ្លីម៉ាក K59 មួយដើម។

ចំពោះជនជាតិវៀតណាមឈ្មោះ Nguyen Van Khuyen ភេទប្រុស ជាម្ចាស់អាវុធ បានប្រគល់ជូនជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ និងអនុវត្តនីតិវិធីបន្ត។ 

...

ដោយឡែកចំពោះជនសង្ស័យ៥នាក់ទៀត រួមនឹងវត្ថុតាងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីបន្ត។ ក្រុមការងារចម្រុះបានសម្រេចបិទសៀលបន្ទប់លេខ២២២០ខាងលើ ជាបណ្តោះអាសន្ន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print