ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងបេីកបរម៉ូតូសុខៗស្រាប់តែរថយន្តនៅខាងមុខចាប់ហ្វ្រ័ងបត់ភ្លាមៗក៏ជ្រុលបុកហេីយរថយន្តបេីកគេចខ្លួនបាត់។
ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១១នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រែព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ប៉ុស រដ្ឋា ភេទប្រុស អាយុ៤៦ឆ្នាំ រងរបួសបែកចិញ្ចើមខាងឆ្វេងនិងបែកបបូរមាត់ មានអាសយដ្ឋាននៅ ភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូស្កូបពីធ្វេីដំណេីរតាមបណមតោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងដោយជិះពីក្រោយរថយន្តមួយគ្រឿង លុះមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តខាងមុខបត់ឆ្វេងឆ្លងផ្លូវធ្វេីឲ្យម៉ូតូចាប់ហ្វ្រ័ងមិនទាន់ជ្រុលបុកដួលរងរបួស ចំណែករថយន្តបន្តដំណេីរទៅបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
ដោយ៖សុខាសែនជ័យ










