ខណ្ឌដូនពេញ ត្រូវបានប្រកាសជ័យលាភីជាទីក្រុង និងខណ្ឌទេសចរណ៍គ្មានផ្សែងបារី

ចែករំលែក៖

ភ្នំពេញ៖ ខណ្ឌដូនពេញ គឺជាខណ្ឌទី៩ នៅកម្ពុជា ដែលទទួលបានជ័យលាភីជាទីក្រុង និងខណ្ឌទេសចរណ៍គ្មានផ្សែងបារី ពិសេស ផ្លូវដើរជើង (Walk Street) ក្នុងខណ្ឌដូនពេញ ទទួលបានពានរង្វាន់ជាផ្លូវដើរជើងលំដាប់ថ្នាក់លេខ២ នៅលើពិភពលោក។

  លោក ហួត ហាក់ រដ្ឋមន្ដ្រីកនរសួងទេសចរណ៏  បានបញ្ជាក់បែបនេះ ក្នុងឱកាសជាអធិបតី ប្រកាសជ័យលាភីខណ្ឌដូនពេញ គ្មានផ្សែងបារី ត្រូវបានទទួលស្គាល់ដោយ ក្រសួងទេសចរណ៍, អង្គការសុខភាពពិភពលោក (WHO), បណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, និង សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ។ លោក ហួត ហាក់ បានបញ្ជាក់ថា៖ កត្តានាំឱ្យទទួលបានជ័យលាភី .ទី១ មកពីទីតាំងយុទ្ធសាស្ត្រស្ថិតនៅបេះដូងនៃរាជធានីភ្នំពេញ ដែលមានតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្មសំខាន់ៗ (ដូចជា ព្រះបរមរាជវាំង, វត្តភ្នំ, និងតំបន់ទន្លេបួនមុខ)។ កតាទី២ គឺ ត្រូវបាន ការសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខណ្ឌ, អាជ្ញាធររាជធានីភ្នំពេញ, ក្រសួងស្ថាប័នពាក់ព័ន្ធ, អាជីវករ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តបទដ្ឋានអនាម័យ បរិស្ថាន សុវត្ថិភាព និងការត្រួតពិនិត្យផលិតផលថ្នាំជក់។ 

  លោក បានបន្ដថា បន្ទាប់ពីទទួលបានជ័យលាភីនេះហើយ មិនមែនជាទីបញ្ចប់ នៃកិច្ចខិតខំប្រឹងប្រែងនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការទទួលខុសត្រូវថ្មី ក្នុងការថែរក្សា និងលើកកម្ពស់ស្តង់ដារគុណភាព បរិស្ថាន អនាម័យ និងសុវត្ថិភាពទេសចរណ៍ឱ្យកាន់តែប្រសើរឡើងជាប្រចាំផងដែរ ។ 

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ខណ្ឌដូនពេញ ត្រូវបានស្គាល់ថាជាទីប្រជុំជននៃរាជធានីភ្នំពេញ ដែលប្រមូលផ្តុំទៅដោយតំបន់ទេសចរណ៍ចម្រុះ រួមមាន៖ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ,សំណង់អាគារបុរាណ និងតំបន់ទេសចរណ៍ម្ហូបអាហារជាលក្ខណៈពហុវប្បធម៌ ជាពិសេសតំបន់ទេសចរណ៍ផ្លូវថ្មើរជើងចតុមុខ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាច្រើន មកសម្រាក លំហែកាយ និងទស្សនាកម្សាន្តប្រមាណជា២០ ម៉ឺននាក់ ជារៀងរាល់ចុងសប្តាហ៍។

...

   សម្រាប់ការរៀបចំប្រកាសទទួលស្គាល់ខណ្ឌដូនពេញជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ក្នុងការបន្តខិតខំរៀបចំកែលម្អ កែច្នៃ និងបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដែលមានភាពស្រស់ស្អាត,ទាក់ទាញ, បរិយាកាសបរិសុទ្ធ និងមានការគិតគូរយ៉ាងល្អិតល្អន់នូវបញ្ហាសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកទស្សនាកម្សាន្ត ៕ ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print