ភ្នំពេញ៖ ពិតជាសំណាងមែនបុរសម្នាក់បានជីះ១គ្រឿងក្នុងល្បឿនលឿនទៅបុកនិង
រថយន្ត Lexus-CT-200h ពេញទំហឹងបណ្ដាលឲ្យម៉ូតូផ្លោងជិត ៥០ ម៉ែត្រម្ចាស់ម៉ូតូមិនមានរបួសខូចខាតរថយន្តនិងម៉ូតូ។
ហេតុការណ៍នេះកើនឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រត្រង់ចំណុចច្រកចូលខារ៉ាអូខេផ្ទះអូន ដែលស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ធដង្កោ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក Lexus-CT-200h ពាក់ស្លាកលេខភ្នំពេញ2CE-4137 បានបើកបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នត្រូវបានម៉ូតូហុងឌ្រីមសេ១២៥ពាក់ស្លាកលេខកំពង់ចាម1R-1061 បើកបរដោយបុរសម្នាក់តាមផ្លូវត្រង់ក្នុងល្បឿនលឿន ហើយក៏ទៅបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យម៉ូតូផ្លោងជិត ៥០ ម៉ែត្រ សំណាងល្អម្ចាស់ម៉ូតូមិនមានរបួស ធ្វើឲ្យរថយន្តនីងម៉ូតូរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុភាគីទាំងពីរបានជជែកវែកញែកគ្នាយកត្រូវរៀងខ្លួន ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សីហា សែនសុខ










