លោកបណ្ឌិត គុណ ញឹម ដឹកនាំមន្ត្រីគយ និងរដ្ឋាករ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនពលរដ្ឋភៀសសឹកជាង ៣.០០០គ្រួសារ នៅភូមិរង់ចាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីគយ និងរដ្ឋាករជាច្រើនរូប នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ចំនួនជាង ៣.០០០គ្រួសារ មកពី ៦ភូមិ ដែលកំពុងស្នាក់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

 

អំណោយដែលបានរៀបចំចែកជូនដល់ដៃប្រជាពលរដ្ឋនាឱកាសនោះ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ដែលជាការរួមចំណែកជួយសម្រាលបន្ទុក និងការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

 

ក្នុងកិច្ចសំណេះសំណាលនោះ លោកបណ្ឌិត គុណ ញឹម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ដោយតែងតែយកចិត្តទុកដាក់គិតគូរ និងអន្តរាគមន៍ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាជានិច្ច៕

...

ប្រភព ៖ លោក កែវ វ៉ាន់នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print