ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលចូលក្រោមរថយន្តដឹកថ្មរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ នារី២នាក់ជិះម៉ូតូឌុបគ្នាទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលចូលក្រោមរថយន្តដឹកថ្មបណ្តាលឲ្យម្នាក់រងរបួសធ្ងន់ម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែន ជ័យ ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកថ្ម ពាក់ស្លាកលេខចង្កូតស្តាំ PP 0514 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ ក្នុងទិសដៅពីលុចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូ២គ្រឿងជិះស្របទិគ្នាមកពីក្រោយហេីយបានទាក់ដៃចង្កូតគ្នាបណ្តាលឲ្យម៉ូតូមួយគ្រឿងដួលចូលក្រោយរថយន្តតៃសំណាងមិនកិនចំមនុស្សបណ្តាលឲ្យរងរបួសដៃជេីង ចំណែកម៉ូតូមួយគ្រឿងទៀតគេចទៅបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចគូសវាសអែបខាងទុកឲ្យភាគីសងខាងសម្រួលគ្នា៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print