សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ! ខណៈ​ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា,

ចែករំលែក៖

ភ្នំពេញ៖ កងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក នៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦​ នឹងដំណើរការបាញ់គ្រាប់ពិត ត្រួតពិនិត្យគុណភាពអាវុធ នៅភូមិសាស្ត្រភ្នំខ្យង ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ដើម្បីធានាឱ្យបានសន្តិសុខ និងការពារសុវត្ថិភាពទូទៅ កងពលធំអន្តរាគមន៍លេខ២ បានស្នើអភិបាលស្រុក ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការអនុវត្តនិង កុំចូលទៅកាន់ទីតាំងបាញ់គ្រាប់ពិតខាងលើជាបណ្តោះអាសន្ន ដើម្បីជៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយជាយថាហេតុ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print