លោក ហ៊ុន ម៉ានី ៖ «ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ «ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម ព្រមទាំងសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានបន្តថា ៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី តែងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដោយបានរៀបចំទីតាំង និងសាងសង់លំនៅឋានបណ្តោះអាសន្នក្នុងរយៈពេលដ៏ខ្លី ដោះស្រាយតម្រូវការបន្ទាន់ចំពោះមុខ ដើម្បីធានាថាប្រជាពលរដ្ឋអាចរស់នៅបានដោយសមរម្យ និងកក់ក្តៅ។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានចុះទៅដល់ទីតាំងនេះ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ និងបានប្រសិទ្ធនាមឈ្មោះថា «ភូមិរង់ចាំ» ដែលបានបញ្ជាក់ថាការឈ្លានពានដែលយើងបានរងគ្រោះមិនទាន់បានបញ្ចប់នោះទេ ហើយការតស៊ូទាមទារទឹកដីដែលជាភូមិស្ថានស្របច្បាប់របស់បងប្អូន ប្រជាពលរដ្ឋយើង ក៏នៅតែបន្ត។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ៖ ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។ សូមបន្តជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ព្រមទាំងគាំទ្រជំហរ និងរាល់ចំណាត់ការក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print